មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តកុងតឺន័រព្រលះម៉ូតូកង់បីឥណ្ឌា ចំពីរមុខខ្ទាតមកចិញ្ចើមផ្លូវ រងរបួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូកង់បីឥណ្តាចំពីរមុខ ពេញទំហឹងបណ្តាលឲ្យខ្ទាតមកចិញ្ចើមផ្លូវម្ចាស់ម៉ូតូកង់បីកៀបជាប់រងរបួសបែកក្បាលនិងបាក់ជើងឆ្វេងម្ខាងធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខមន្ទីពេទ្យកុមាភ្នំពេញ តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាកVOLVOក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3D-2371ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅ បុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HL-6409បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចំពីរមុខពេញទំហឹងបណ្តាលម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវម្ខាងទៀតម្ចាស់កៀបជាប់រងរបួសបែកក្បាលនិងបាក់ជើងឆ្វេងម្ខាងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញមកក្រៅរួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មន្ទីពេទ្យហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូកង់បីខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។រីឯអ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តកុងតឺន័រព្រលះម៉ូតូកង់បីឥណ្ឌា ចំពីរមុខខ្ទាតមកចិញ្ចើមផ្លូវ រងរបួសធ្ងន់បុរសម្នាក់ រថយន្តកុងតឺន័រព្រលះម៉ូតូកង់បីឥណ្ឌា ចំពីរមុខខ្ទាតមកចិញ្ចើមផ្លូវ រងរបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.