មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ត TACOMA បើកបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់១កង់ក្រឡាប់ផ្ងាជេីង

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តTACOMAមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ ចំណែករថយន្តក្រឡាប់ផ្ងាជេីងច្រង៉ាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្សារទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តTAKOMA ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AK 5341 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់ រៀយប៉ាយពេញផ្លូវចំណែករថយន្តក្រឡាប់ផ្ងាជេីងច្រង៉ាងសំណាងមិនមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្ត TACOMA បើកបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់១កង់ក្រឡាប់ផ្ងាជេីង រថយន្ត TACOMA បើកបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់១កង់ក្រឡាប់ផ្ងាជេីង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:41:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.