ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួុយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងកាត់ចង្កូតមិនទាន់ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាលធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការនែះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឺងមានជ័យ តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ុូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ BA-7944 តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ជួននឹងផ្លូវកោង បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់រងបួសធ្ងន់ម្នាក់ ចំណែកម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់គ្លីនីកមហានគរ បានដឹងជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានជនរងគ្រោះរងរបួសស្រាលបានជិះតាមក្រោយរថយន្តសង្គ្រោះបន្ទាន់ទៅឯមន្ទីពេទ្យ៕

ជិះម៉ូតូឌុបគ្នាលឿនពេក ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ របួសធ្ងន់ស្រាលពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:38:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:38:00 PM
Rating:

No comments: