ខេត្តកំពង់ឆ្នាំង មានអ្វីខ្លះដែលយើងគួរតែដឹង...... - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខេត្តកំពង់ឆ្នាំង មានអ្វីខ្លះដែលយើងគួរតែដឹង......

ផ្សាយថ្ងៃទី ០៥ មីនា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ខេត្តកំពង់ឆ្នាំង៖ ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា ដែលមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ ៩១ គ.​ម. ពីរាជធានី​ភ្នំពេញ។
ខេត្តកំពង់ឆ្នាំង​មានអាកាសធាតុក្ដៅហើយសើមដូចបណ្ដាខេត្តទូទាំង​ប្រទេសកម្ពុជាដទៃទៀតដែរ។ រដូវវស្សា​ចាប់ពីខែ ឧសភា ដល់ខែ តុលា (សីតុណ្ហភាពពី ២៧ ទៅ ៣៥អង្សា សំណើម ៩០ % ) រដូវរងារពីខែ វិច្ឆិកា​ ដល់ខែ មីនា (សីតុណ្ហភាពពី ១៨ ទៅ ២៨ អង្សា) និងរដូវក្ដៅពីខែ មីនា ដល់ ខែ ឧសភា (សីតុណ្ហភាពពី ២៨ ទៅ ៣៦ អង្សា)។ វាគឺស្ថិតក្នុងវាលល្បប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាប ដៃនៃទន្លេមេគង្គ។ ទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាព័ទ្ធជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខាន។
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
សំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាចំណោមវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺមកពីទ្វារវត្តី អតីតនគរមួយដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសថៃសព្វថ្ងៃ ដោយចុះកាលបរិច្ឆេទពីសតវត្សទី៦ ដល់ ទី១១។
ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាង ចិន និង ឥណ្ឌា ដោយសារតែការហូរនាំដីល្បប់ពីទន្លេមេគង្គ ខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយៗទៅ។ នៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វា ទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួន ហើយវាក៏បានក្លាយជារហោស្ថាន ប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថា កំពង់ត្រឡាច។ ទីក្រុងមួយបានកកើតបន្តិចៗម្ដងជុំវិញទីនោះ ដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំង។ សារៈមន្ទីរមួយបង្ហាញនូវកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិរបស់ទីក្រុងមួយនេះ។
រូបនិមិន្តសញ្ញាតំណាងខេត្តគឺ រូបឆ្នាំងដី ដើមឈើហូបផ្លែប្រចាំខេត្តគឺដើមចាន់។ ពាក្យស្លោកប្រចាំខេត្ត គឺ ក្រូចថ្លុងផ្អែម អង្ករឆ្ងាញ់ ស្រីស្រស់ស្អាតៗ។
តំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ
1.ទំនប់ធារាសាស្ត្រអាចាង (ស្រុកបរិបូណ៌)
2.ទំនប់ធារាសាស្ត្រលំហាច(ស្រុកបរិបូណ៌)
3.ទឹកធ្លាក់ថ្មរក្រាល(ស្រុកទឹកផុស)
4.ទឺកធ្លាក់ស្រែអំពិល(ស្រុកទឹកផុស)
5. រមណីយដ្ឋានខ្សាច់ស (ស្រុកបរិបូណ៌) មានទីតាំងស្ថិតនៅក្នុងភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូណ៌ ចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីរួមស្រុកបរិបូណ៌ (ផែនទី) ។ ទីតាំងនេះស្ថិតនៅលើដងស្ទឹងបរិបូណ៌ ដែលស្ថិតនៅខាងលើស្ពានអញ្ចាញរូង។ ទីនេះមានឆ្នេរខ្សាច់ស្រស់ស្អាត រួមទាំងមានទឹកសម្រាប់លេងកម្សាន្ត និងមានកន្លែងថតរូបស្អាតៗ។
ប្រាសាទ​កំពង់ព្រះ​
ប្រាសាទតូច
ប្រាសាទថ្មមប្តី ឬប្រាសាទស្លុតី ប្រាសាទប្រុស ឬប្រាសាទសក្ល
ប្រាសាទ​ពណ្ណរាយ​
ប្រាសាទព្រះស្រី
ប្រាសាទស្រី
របាំស្នែងទន្សោង ដើម្បីចង់ដឹងប្រវត្តិនៃរបាំនេះកាន់តែច្បាស់សូមចុចលើពាក្យខាងដើម (របាំស្នែងទន្សោង) ឬចុចលើលីងតំណរនេះ https://drive.google.com/file/d/1RNBkaTbzp-H0jnSByoDNrsIo9xCfS8sH/view?usp=drive_link នេះជាប្រវត្តិខ្លះរបស់របាំស្នែងទន្សោង។
ក្នុងសៀវភៅសិក្សាគោលអក្សរសាស្ត្រខ្មែរ ថ្នាក់ទី ១១ របស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជា​​ណាចក្រកម្ពុជា បានរំលេចឡើងនៃរបាំស្នែងទន្សោងលើក្របទំព័រមុខ រួមទាំងបញ្ចូលក្នុងអត្ថបទស្តាប់។ នេះគឺជាកេរមត៌កដ៏មានតម្លៃ ដែលបន្សល់ទុកមកតាំងពីដូនតា រហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែវាហាក់បីសាបរលៀបមិនសូវមានអ្នកលើកយកមកសម្តែងច្រើនឡើយ។ បើចង់មើលការសម្តែងដ៏រស់រវើកនេះ គេឃើញតាមរយៈវីឌីអូឯកសារដែលសម្តែងដោយក្រុមសិល្បៈនៃសាលាមធ្យមវិចិត្រសិល្បៈ ហើយសូម្បីតែក្រុមដែលមានសម្តែងរបាំស្នែងទន្សោងនេះនាពេលបច្ចុប្បន្ន ក៏ជាក្រុមនៃសាលាមធ្យមវិចិត្រសិល្បៈដែរ។ ​ហើយចំណែកនៅឯភូមិសាស្ត្រឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏មានប្រជាជនតិចតួចណាស់ដែរ ដែលចេះចាំនូវទម្រង់លេងនៃរបាំនេះ ព្រមទាំងចង្វាក់ភ្លេងដែលលេងកំដរក៏គេមិនសូវដឹង តែចំពោះទំនុកច្រៀងវិញប្រជាជនតំបន់នេះចេះច្រៀងបានខ្លះ បែបសើចកំសាន្ត ព្រោះទាំងទំនុក និងអត្ថន័យវាមានភាពកំប្លុកកំប្លែង។ មិនត្រឹមតែប៉ុណ្ណោះទំនុកច្រៀងនេះ គេច្រៀងបែបជាសំនៀងភាសានិយាយរបស់អ្នកស្រុកផ្ទាល់តែម្តង ដែលអាចហ៊ាននិយាយបានថាអ្នកដែលមិនធ្លាប់ស្តាប់ ឬមិនយល់អំពីគ្រាមភាសាអ្នកភូមិអញ្ចាញរូងនោះមិនដឹងឡើយ។ ខ្ញុំនឹងលើកទំនុកច្រៀងដែលពលរដ្ឋក្មេងចាស់នៅតំបន់ភូមិថ្លុកជ្រៅ និងតំបន់មួយចំនួនទៀតដែលតែងលើកទំនុកនេះមកច្រៀងលេងកំដរបរិយាកាសកម្មវិធីណាមួយ។ ក្នុងឱកាសនេះខ្ញុំសុំរំលេចអនុស្សារីយ៍មួយដែលខ្ញុំបានឮសម្តីលោកតាម្នាក់ឈ្មោះ ដូង ដែលប្រជាប្រិយរបស់គាត់ ត្រូវបានប្រជាជននៃស្រុកបរិបូណ៌ស្គាល់គាត់ថាជាតួរល្ខោនជើងចាស់ម្នាក់ដ៏ល្បីផងដែរ។ លោកតា ដូង ក៏ជាពិធីករដ៏មានវោហារស័ព្ទម្នាក់ គេស្គាល់គាត់តាមរយៈការសម្ភោធន៍សមិទ្ធិផលនានានៅក្នុងស្រុកបរិបូណ៌ អមដំណើរសម្តេចចៅហ្វាយវាំង គង់ សំអុល។ មុនដំណើរមកដល់របស់សម្តេចចៅហ្វាយវាំង លោកតា ដូង តែងឡើងវេទិកានិយាយកំដរអង្គពិធីទាំងមូលកុំអោយស្ងាត់ គាត់តែងលើកឡើងអំពីប្រវត្តិតស៊ូរបស់គាត់ក្នុងវិស័យសិល្បៈ ហើយរឿងជាពិសេសក្នុងឱកាសពិធីសម្ភោធស្ពានដែកអញ្ចាញរូង ឆ្លងស្ទឹងបរិបូណ៌កាលពីឆ្នាំ ២០១៣ គាត់បានលើកឡើងពីទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ហើយក្នុងអង្គពិធីផ្ទុះសំណើចគឹលកញ្ជ្រៀវ។ ព្រោះតែទំនុកចម្រៀងនៃរបាំទន្សោងព្រៃព្រាលនេះ ដែលទំនុកនេះគឺ៖
ទន្សោងៗផ្រៃផ្រាល គោរ៉ាលៗកប់ផក់
កញ្ជ្រាំងៗបស់ប៉ក់ ថើមក់ៗក្រហមទែង។
(នេះគ្រាន់ជាទំនុកច្រៀងបែបកំប្លុកកំប្លែងរបស់អ្នកស្រុកតែប៉ុណ្ណោះ! ប្រជាជននៅចំណាស់ៗក្នុងតំបន់ឃុំអញ្ចាញរូង តែងលើកយកឃ្លារនេះមកច្រៀងលេងពេលជុំគ្នាដកស្ទូង ឬក្នុងពេលដែលគេនៅជុំគ្នា)
គ្រាន់តែទំនុកច្រៀងប៉ុណ្ណេះ បានធ្វើឲ្យមនុស្សម្នាសើចសប្បាយក្អាកក្អាយ តែចំពោះអ្នកដែលស្តាប់មិនដឹងរឿង បានត្រឹមឆ្ងល់ពីព្រោះមិនយល់អំពីខ្លឹមសារដែលគេបានច្រៀងឡើយ។ ដែលឃ្លានេះហើយទើបប្រជាជនក្នុងតំបន់រត់មាត់ហៅរបាំប្រពៃណីនេះថា ទន្សោងព្រៃព្រាល ដូចដែលគេច្រៀងនៅទំនុកដើមថា ទន្សោងៗផ្រៃផ្រាល (ដែលផ្រៃផ្រាល មានន័យថា ព្រៃព្រាល) ។ នេះបញ្ជាក់ថាប្រជាជននៅចាំទំនុកច្រៀង និងឈ្មោះរបស់របាំស្នែងទន្សោង ចំណែកទម្រង់លេងវិញពលរដ្ឋមិនដែលមានប្រទះច្រើនឡើយ។
បើនិយាយអំពីនាមនៃរបាំប្រជាប្រិយមួយនេះ គេបានស្គាល់ជាទូទៅថា របាំស្នែងទន្សោង នេះក៏ដោយសារតែគេឲ្យនាមនេះតាមរយៈតួរសម្តែងទាំងពីរ ដែលមានពាក់ស្នែងទន្សោងនៅលើក្បាល។ ហើយឈ្មោះនេះ ត្រូវបានគេស្គាល់ជាទូទៅ ពេញក្នុងប្រទេសកម្ពុជា និងមានកត់ត្រាជាសំណេរជាហូរហែរផងដែរ។ ចំពោះនាមមួយទៀត គេហៅខ្លីត្រឹមថា របាំទន្សោង ដែលឈ្មោះនេះគេសម្គាល់តាមរយៈអ្នកសម្តែង ឬការកើតឡើងនៃរបាំនេះ ដែលរាំត្រាប់តាមសត្វទន្សោងញីឈ្មោល។ ហើយក៏មានទំនុកច្រៀងខ្លះមានចំណងជើងថា ទន្សោងគោព្រៃជាដើម ដែលមានជាច្រើនទំនុក ច្រើនបែបទៅតាមតំបន់ ឬតាមការស្រាវជ្រាវ។ ចំណែកនាមមួយទៀត ដែលមានឈ្មោះរីកសុសសាយតែត្រឹមតំបន់ប៉ុណ្ណោះ ជាពិសេសក្នុងភូមិសាស្ត្រនៃឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះឯង។ របាំទន្សោងព្រៃព្រាល ត្រូវបានគេប្រសិទ្ធិនាមតាមទំនុកច្រៀងមួយឃ្លាដ៏ល្បីល្បាញប្រចាំតំបន់ដូចដែលបានលើកឡើងនៅចំណុចខាងលើ។ ឈ្មោះនេះគេយកប្រយោគដើមនៃល្បះមកសម្គាល់ ដែលព្រៃព្រាលគឺជាឈ្មោះភូមិមួយ ក្នុងចំណោមភូមិទាំង ៦ នៅក្នុងឃុំអញ្ចាញរូង ហើយយើងមិនបានដឹងអំពីមូលហេតុដែលគេលើកយកភូមិព្រៃព្រាល មកភ្ជាប់ជាមួយទំនុកច្រៀងនេះឡើយ។ តែនេះក៏បានបង្ហាញពីអត្តសញ្ញាណមួយនៃឈ្មោះរបស់របាំប្រជាប្រិយ ប្រចាំតំបន់មួយដែរ។ (ស្មេរដោយ៖ កវីសិសិររដូវ)
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា ២០២៥ តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

ភ្នំ​ក្រាំង​ដី​មាស
ភ្នំ​ក្រាំង​រមាស
ភ្នំ​ដា
ភ្នំ​តា​រាជ
ភ្នំ​នាង​ក​ង្រី
ភ្នំ​ព្រះ
ភ្នំ​ព្រះ​ធាតុ
ភ្នំ​រាប់​បាត
ភ្នំ​សន្ទូច
ភ្នំស្រែអំពិល
ភ្នំកង្កែប (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
ខេត្តកំពង់ឆ្នាំង មានអ្វីខ្លះដែលយើងគួរតែដឹង...... ខេត្តកំពង់ឆ្នាំង មានអ្វីខ្លះដែលយើងគួរតែដឹង...... Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.