ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បេីករថយន្តហាយឡែនឌ័រឆ្លងផ្លូវ ដោយមិនបេីកភ្លេីងស៊ីញ៉ូ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បេីកបុករងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ ២៧១ កែងផ្លូវលេខ ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-9804 បេីកបរដោយបុរសជនជាតិចិន តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុ ក៏បត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7121 ធ្វេីដំណេីរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជេីង ចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពីចំហៀងពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង។ ក្រោយពេលកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុ ធ្វេីការសម្របសម្រួលទៅភាគីទាំងសងខាង ទេីបព្រមយករថយន្តទៅជួសជុលខ្លួនឯង៕

រថយន្តហាយឡែនឌ័របេីកឆ្លងផ្លូវមិនបេីកភ្លេីងស៊ីញ៉ូ ត្រូវរថយន្តកូរ៉េបុករងការខូចខាត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:16:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:16:00 PM
Rating:

No comments: