ស្ត្រីរូបស្រស់ម្នាក់ បើករថយន្តរវល់ចុចទូរស័ព្ទ ជ្រុលទៅបុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យ ខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ ស្ត្រីរូបស្រស់ម្នាក់ បើករថយន្តឡិចសុី RX330 មួយគ្រឿង រវល់តែចុចទូរសព្ទ័ បានជ្រុលទៅបុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យ បណ្តាលអោយរថយន្តខូចខាតយ៉ាងដំណំចំណែកខឿនក្បាលស្ពានខូចខាតតិចតួច។
ហេតុការនេះកើតឡើងកាលពីម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចចុង ស្ពានអាកាស្ទឹងមានជ័យខាងកើត ស្ថិតនៅតាមបណ្ដោយផ្លូវ មុនីរ៉ត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចសុីស RX330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AF-7978 បើកបរដោយស្ត្រីរូបស្រស់ម្នាក់ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងលើ រវល់តែចុចទូរស័ព្ទ បណ្តាលអោយរថយន្ត រេចង្កូតមកស្ដាំដៃបានបុកខឿនក្បាលស្ពាន យ៉ាងពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែកខឿនក្បាលស្ពាន ខូចខាតបន្តិចបន្ទូច។
ក្រោយកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក មកស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ហេតុការនេះកើតឡើងកាលពីម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចចុង ស្ពានអាកាស្ទឹងមានជ័យខាងកើត ស្ថិតនៅតាមបណ្ដោយផ្លូវ មុនីរ៉ត ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចសុីស RX330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AF-7978 បើកបរដោយស្ត្រីរូបស្រស់ម្នាក់ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងលើ រវល់តែចុចទូរស័ព្ទ បណ្តាលអោយរថយន្ត រេចង្កូតមកស្ដាំដៃបានបុកខឿនក្បាលស្ពាន យ៉ាងពេញទំហឹង រងការខូចខាតយ៉ាងដំណំ ចំណែកខឿនក្បាលស្ពាន ខូចខាតបន្តិចបន្ទូច។
ក្រោយកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក មកស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ស្ត្រីរូបស្រស់ម្នាក់ បើករថយន្តរវល់ចុចទូរស័ព្ទ ជ្រុលទៅបុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យ ខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:35:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:35:00 PM
Rating:









No comments: