ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោកបានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ជិះម៉ូតូមួួយគ្រឿងលាក់ទុកអាវុធ(ដាវសាម៉ូរ៉ៃចំនួនបីដើម)ដោយខុសច្បាប់ កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩ស្ថិតនៅចំណុចលក់គ្រឿងសមុទ្រ ត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើនេះកម្លាំងនគរបាលខណ្ឌទួលគោកបានធ្វើកាល្បាតដើម្បីស្ទប់ស្កាត់បទល្មើលផ្សេងៗនៅក្នុងភូមិសាស្ត្រក៍ប្រទះឃើញជនសង្ស័យទាំងបីនាក់ជិះម៉ូតូមួុយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពំណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BP-2124ធ្វើដំណើរទិសដៅពីត្បូងទៅជើងដោយមានសង្ស័យកម្លាំងបានហៅឈប់តែជនសង្ស័យមិនឈប់ខណះនោះកម្លាំងបានដេញមកដល់ចំណុចកើតហេតុខាងលើបានពទ្ធ័ចាប់និងឃាត់ខ្លួនបានភ្លាមៗនិងដកហូតបានអាវុធដាវសាម៉ូរ៉ៃចំនួនបីដើម។
បច្ចុប្បន្នសង្ស័យទាំងបីនាក់រួមនិងវត្ថុតាវត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់១ដើម្បីចាត់ការបន្ត៕
នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ បីនាក់ ដកហូតបានដាសាម៉ូរ៉ៃបីដើម
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:

No comments: