ញាក់សាច់..!! បើករថយន្តលុចស៊ីសលឿនពេក ហោះទៅបុកម៉ូតូហុងដាឌ្រីម ប៉ើងដូចសំឡី រងរបួសធ្ងន់យប្រុសស្រី ២នាក់
ភ្នំពេញ៖ រថយន្តលុចស៊ីសស៊េទំនើបមួយគ្រឿង បើកបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ប៉ើងប្រមាណជាង ដប់ម៉ែត្រ ហើយជាប់ម៉ូតូរហូតមកដល់ចំណុចស្ពានអាកាស ៧កមរា បានបើករយ៉ែថយក្រោយ ឲ្យម៉ូតូរបូត រួចបើកបន្តទៅមុខចតមុខផ្ទះធ្វើមិនដឹង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ នឹង ១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២២២ កែងផ្លូវ ៥៥ ចំណុច X2 KTV ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តលុចស៊ីស ស៊េរីទំនើប NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-6444 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដលចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូឌ្រីម ០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9228 ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ តាមបណ្ដោយផ្លូវ ២២២ ក្នុងទិសដៅពីលិចទៅកើត ចំពេញទំហឹង ប៉ើងដូចក្រដាស បណ្ដាលអោយរងរបួសទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងជាប់ម៉ូតូនៅខាងមុខ រថយន្ត ត្រូវបានអ្នកឃើញហេតុការណ៍ជិះម៉ូតូដេញតាមក្រោយ ស្រាប់មកដល់ចំណុចក្រោមស្ពាន ៧មករា បានឈប់ រូចរយ៉ែថយក្រោយ ឲ្យម៉ូតូរបូត រួចបើករត់បន្តទៀត រហូតចូលក្នុងបុរីមួយកន្លែងជិតស្តុុបផ្សារដីហុយ ផ្ទះលេខ 2C ផ្លូវបេតុង ឈប់រថយន្តនៅមុខផ្ទះចូលសង្ងំធ្វើមិនដឹង។
ក្រោយកើតហេតុ ប្រជាពរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដូនពេញ និងបានទាក់ទងជំនាញ មកយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:

No comments: