បើករថយន្ត​លឿនពេក ជ្រុលទៅបុក​បង្គោល​ភ្លើង រ​ង​ការ​ខូចខាត​យ៉ាង​ដំណំ​ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្ត​លឿនពេក ជ្រុលទៅបុក​បង្គោល​ភ្លើង រ​ង​ការ​ខូចខាត​យ៉ាង​ដំណំ​

ភ្នំពេញ៖ បុរសម្នាក់ រថយន្ត​កាមរី​ហាយប្រឺកមួយគ្រឿង លឿនពេក ទៅបុក​បង្គោល​ភ្លើង​នៅ​ចញ្ចើម ផ្លូវ ​R៦ បណ្ដាល​ឲ្យ​រ​ង​ការ​ខូចខាត​យ៉ាង​ដំណំ​ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ។​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៩ ​​ស្ថិត​នៅ​តាមបណ្ដោយផ្លូវ R៦ កែងផ្លូវ R៣ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។​
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក កាមរីហាយប្រឺក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6226 ធ្វើដំណើរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ តាមបណ្ដោយផ្លូវ R៦ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈដល់កែងផ្លូវ R៣ ក៏រេចង្កូតឡើងខឿនចញ្ចើមផ្លូវទៅបុកបង្គោលភ្លើងរងការខូចខាតតិចតួច ឯរថយន្តបង្កបានបែកកង់មុខ និងកាង រងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។​
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុដែរ តែដោយសារការខូចខាតនេះគឺជាសម្បត្តិឯកជន ទើបសមត្ថកិច្ចឲ្យភាគីខាងរថយន្តបង្កសម្របសម្រួលគ្នាជាមួយតំណាងក្រុមហ៊ុន ដោយភាគីខាងរថយន្តព្រមសងថ្លៃខូចខាតទាំងស្រុងទៅលើការខូចខាតដែលបានបង្ក ដើម្បីបញ្ចប់រឿង​៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្ត​លឿនពេក ជ្រុលទៅបុក​បង្គោល​ភ្លើង រ​ង​ការ​ខូចខាត​យ៉ាង​ដំណំ​ បើករថយន្ត​លឿនពេក ជ្រុលទៅបុក​បង្គោល​ភ្លើង រ​ង​ការ​ខូចខាត​យ៉ាង​ដំណំ​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.