ភ្នំពេញ៖ បុរសម្នាក់បើករថយន្តនីសាន់មួយគ្រឿង បត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ រួចដំណើរនានារីម្នាក់ទៀត មកពីក្រោយ បុកពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកនារីជាអ្នករួមដំំណើររងបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសកលវិទ្យាល័យកម្ពុជា តាមបណ្តោយផ្លូវណតប្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីយោធា បើករថយន្ត នីសាន់មួុយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2V-7880 តាមបណ្តោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយ បំណងទៅទិសខាងដៅខាងត្បូងវិញ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-1203 ជិះដោយបុរសម្នាក់ រួចដំណើរនិងនារីម្នាក់ទៀត មកពីក្រោយ ស្របទិសដៅគ្នា បុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យខាងបុរសរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកនារីជាអ្នករួមដំណើររងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

បុរសម្នាក់បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់ស្រាលប្រុសស្រីពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:25:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:25:00 PM
Rating:

No comments: