តើសករាជនីមួយៗ កើតឡើងដោយរបៀបណា? « ស្វែងយល់ពី សករាជ ទាំង ៤ » - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តើសករាជនីមួយៗ កើតឡើងដោយរបៀបណា? « ស្វែងយល់ពី សករាជ ទាំង ៤ »

ផ្សាយថ្ងៃទី ២៧ មករា ២០២៦

(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
១) ពុទ្ធសករាជកំណត់យកត្រង់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាន គឺថ្ងៃ១៥កើតពេញបូណ៌មីខែពិសាខជាថ្ងៃដែលត្រូវផ្លាស់ពុទ្ធសករាជជានិច្ចរាល់ៗឆ្នាំ តែដែលយើងប្រើសព្វថ្ងៃនេះ ឃើញផ្លាស់ព្រមគ្នាក្នុងថ្ងៃឡើងស័កចូលឆ្នាំថ្មីនៃចុល្លសករាជ(ចូលឆ្នាំខ្មែរប្រពៃណីជាតិ) ចំណែកឯព្រះសង្ឃដែលប្រើបកសករាជ លោកមិនប្រើតាមអ្នកស្រុកទេ លុះតែដល់ថ្ងៃនោះទើបលោកផ្លាស់ ។
២) គ្រិស្តសករាជ កើតក្រោយពុទ្ធសករាជ ៥៤៣ ឆ្នាំ, ក្នុងឆ្នាំ ព.ស ៥៤៤ នោះ ឆ្នាំ គ.ស រាប់ថា ១ ហើយកំណត់ផ្លាស់ថ្មីរាល់ៗឆ្នាំក្នុងថ្ងៃទី១ ខែយ៊ាំងវិយេរ ( មករា ) ។
៣) មហាសករាជ កើតក្រោយពុទ្ធសករាជ ៦២០ ឆ្នាំ ក្នុងឆ្នាំ ព.ស ៦២១ នោះ ឆ្នាំ ម.ស រាប់ថា ១ , ខ្មែរសម័យក្រុងអង្គធំ តាំងប្រើមហាសករាជនេះ កំណត់ផ្លាស់សករាជថ្មីរាល់ឆ្នាំក្នុងខែមិគសិរ វេលានេះកំណត់ផ្លាស់ដូចចុល្លសករាជដែរ ។
៤) ចុល្លសករាជ កើតក្រោយ ព.ស ១១៨២ ក្នុងឆ្នាំ ព.ស ១១៨៣ នោះ ឆ្នាំ ច.ស រាប់ថា ១ , គេកំណត់តាំងឡើងក្នុងវេលាផ្កាយនក្ខត្តឬក្សចូលកាន់រាសីមេសៈ ដូចពោលមកហើយនេះ ។
៙ នៅមានស័កម្យ៉ាងទៀត លោកកំណត់កាលខ្លីចុះមកសម្រាប់ប្រើគួបនឹងឈ្មោះឆ្នាំទាំង ១២ គឺ៖
យើងខ្ញុំ ចាងហ្វាងការផ្សាយសែតឯករាជ្យជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកអ្នកនាង ដែលបានគាំទ្រ និងចូលចិត្តអានកាសែតឯករាជ្យជាតិ តាមរយៈបណ្តាញសង្គមរបស់យើងខ្ញុំ កាសែតឯករាជ្យជាតិ នឹងខំស្វែងរកព័ត៌មាន ចំណេះដឹងថ្មីៗ ជូនអស់លោកនាងដោយមិនគិតថ្លៃ បើអស់លោកអ្នកនាង ចង់ជួយឧបត្ថម្ភការផ្សាយរបស់យើងខ្ញុំ សូមផ្ញើតាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
១ ជូត
២ ឆ្លូវ
៣ ខាល
៤ ថោះ
៥ រោង
៦ ម្សាញ់ ៧ មមី
៨ មមែ
៩ វក
១០ រកា
១១ ចរ
១២ កុរ
៙ តែកាលដែលបញ្ញត្តប្រើស័កខ្លីនោះឡើង មិនបានតាំងក្នុងឆ្នាំជូតទី១នោះទេ គឺគេចាប់ប្រើឡើងពីក្នុងឆ្នាំទី១នៃចុល្លសករាជៗ នោះតាំងត្រូវលើឆ្នាំទី១២ គឺឆ្នាំកុរ គេសរសេរគួបនឹងឈ្មោះឆ្នាំថា៖
៙ ឆ្នាំ កុរ ឯកស័ក » ស័ក ១
៙ ឆ្នាំ ជូត ទោស័ក » ស័ក ២
៙ ឆ្នាំ ឆ្លូវ ត្រីស័ក » ស័ក ៣
៙ ឆ្នាំ ខាល ចត្វាស័ក » ស័ក ៤
៙ ឆ្នាំ ថោះ បញ្ចស័ក » ស័ក ៥
កាសែតឯករាជ្យជាតិ សូមជំរាបជូនលោកអ្នកនាងថា ពីរឆ្នាំកន្លងមកនេះ យើងបានផ្សាយតាមរយៈ Website: www.kaset-ekreachcheat.com គឺមិនដែលបានផលចំណូលពីការផ្សាយពាណិជ្ជកម្មដើម្បីទ្រទ្រង់គេហទំព័រនេះឡើយ ហេតុដូច្នេះចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងផ្សាយតាមគេហទំព័រចាស់ www.erc-news.blogspot.com របស់យើងដដែលវិញ សូមអរគុណ

៙ ឆ្នាំ រោង ឆស័ក » ស័ក ៦
៙ ឆ្នាំ ម្សាញ់ សប្តស័ក » ស័ក ៧
៙ ឆ្នាំ មម អដ្ឋស័ក » ស័ក ៨
៙ ឆ្នាំ មមែ នព្វស័ក » ស័ក ៩
៙ ឆ្នាំ វក សំរឹទ្ធិស័ក » ០ ៕...
« ដកស្រង់ចាកក្បួនព្រះរាជពិធីទា្វទសមាស និងក្រោមការចង្អុលបង្ហាញអំពី លោកគ្រូព្រះអាចារ្យ អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ ធម្មការនិងសាសនាព្រះបរមរាជវាំង » (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119
តើសករាជនីមួយៗ កើតឡើងដោយរបៀបណា? « ស្វែងយល់ពី សករាជ ទាំង ៤ » តើសករាជនីមួយៗ កើតឡើងដោយរបៀបណា? « ស្វែងយល់ពី សករាជ ទាំង ៤ » Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.