មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីរូបស្រស់ម្នាក់ បើករថយន្តលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកត្រីចក្រយានយន្ត ក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ស្រាលពីរនាក់ រួចបើករត់ ត្រូវបានសមត្ថកិច្ចដេញចាប់មកបានវិញ

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់រួមដំណើរនិងក្នេងស្រីម្នាក់ទៀត បើករថយន្តហាយលេនឌ័រ មូយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលម៉ូតូកង់បី បត់ឆ្លងផ្លូវ ពីក្រោយពេញទំហឹង ឲ្យក្រឡាប់ផ្ងាជើងម្ខាងបណ្តាលឲ្យនារីម្នាក់ ជាភ្លៀវរងរបួសជើងស្តាំម្ខាងធ្ងន់ ចំណែកម្ចាស់ម៉ូតូកង់បីរងរបួសស្រាល រីឯរថយន្តបង្កព្យាយាមបើករត់ ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវ ១៩៩២ ក្បែរច្រកចូលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីបុរសជាម្ចាស់ម៉ូតូកង់បីបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 1HH-6510 ដឹកនារីជាភ្ញៀវម្នាក់ ពីម្តុំផ្សារសែនសុខ បំណងយកទៅម្តុំផ្សារអីុអន ២ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវ ១៩៩២ ច្រកចូលផ្សារអុីអន ២ បានសុីញូបត់ឆ្វេងដៃ បានបន្តិចក៏មានរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-4955 បើកបរដោយនារីរូបស្រស់ម្នាក់ រួមដំណើរនិងក្មេងស្រីម្នាក់ទៀត មកពីក្រោយស្របទិសដៅគ្នា បុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងក្រឡាប់ផ្ងាជើងម្ខាង បណ្តាលឲ្យនារីជាភ្ញៀវម្នាក់រងរបួសជើងស្តាំម្ខាងធ្ងន់ ចំណែករួបគាត់ជាម្ចាស់ម៉ូតូកង់បី រងរបួសបែក្បាលតិចតួចស្រាល។ បន្ទាប់មករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ខណៈនោះកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ កំពុងល្បាត ឃើញហេតុការណ៍នេះបានដេញរថយន្តបង្កមកដល់ជិតនិងផ្សារបៃតង ផ្លូវសម្តេចជាសុីម ទើបឃាត់រថយន្តបង្ក និងអ្នកបើកបរបាន រួចយកមកកន្លែងកើតហេតុវិញ ឯនារីរងគ្រោះត្រូវវបានរថយន្តសង្គ្រោះបន្ទាន់ គ្លីនីរស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បី ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
នារីរូបស្រស់ម្នាក់ បើករថយន្តលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកត្រីចក្រយានយន្ត ក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ស្រាលពីរនាក់ រួចបើករត់ ត្រូវបានសមត្ថកិច្ចដេញចាប់មកបានវិញ នារីរូបស្រស់ម្នាក់ បើករថយន្តលឿនពេក មិនប្រយ័ត្ន ជ្រុលទៅបុកត្រីចក្រយានយន្ត ក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ស្រាលពីរនាក់ រួចបើករត់ ត្រូវបានសមត្ថកិច្ចដេញចាប់មកបានវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:58:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.