មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលខណ្ឌពោធិ៍សែនជ័យ ផ្ទុះអាវុធ ៥គ្រាប់ ដើម្បីបង្ក្រាបក្រុមក្មេងស្ទាវដែលតដៃជាមួយសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះដេញស្ទាក់ចាប់ខ្លួនយុវជន ៤នាក់ ដែលសង្ស័យ តែពួកគេមិនឲ្យឆែក ក៏បង្កហិង្សាវាយតប់គ្នាទៅវិញទៅមក រហូតសមត្ថកិច្ចបានផ្ទុះអាវុធចំនួន ៥គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នករស់នៅក្បែរនោះ កាលពីវេលាម៉ោង ២ រំលងអាធ្រាត ឈានចូលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ នៅក្បែរបន្ទាយ ៩៩ តាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន ៤នាក់ ជិះម៉ូតូ ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាកហុងដា ប៊ិច ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ និងកាក់ឲ្យឈប់នៅត្រង់ចំណុចកើតហេតុខាងលើដើម្បីឆែកឆែ ក៏ប៉ុន្តែយុវជនទាំង ៤នាក់ ខាងលើ មិនឲ្យសមត្ថកិច្ចធ្វើការឆែកឆែនោះទេ ព្រមទាំងឈ្លោះគ្នាជាមួយសមត្ថកិច្ចជាខ្លាំង និងបង្កជាហិង្សាវាយតប់គ្នារវាងសមត្ថកិច្ច និងយុវជនខាងលើបណ្ដាលឲ្យយុវជនម្នាក់របួសបែកក្បាល និងសមត្ថកិច្ចរងរបួសត្រង់ក្ដោងច្រមុះ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្នុងករណីខាងលើ ក៏មានបងប្អូនអ្នកភូមិជាច្រើននាក់ដែលនៅក្បែរនោះបានជួយហាមឃាត់ដែរ ព្រមទាំងសមត្ថកិច្ចជាច្រើននាក់បានចុះមកជួយអន្តរាគមន៍ តែយុវជនទាំង ៤នាក់ខាងលើ មិនសុខចិត្ត ក៏បានឈ្លោះជាមួយសមត្ថកិច្ចបន្ថែមទៀត ព្រមទាំងមានបក្សពួកជាច្រើននាក់មកជាមួយ ទើបធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន ៥គ្រាប់ ដើម្បីបំបែកក្រុមយុវជនខាងលើ ហើយឃាត់ខ្លួនបានមនុស្ស ៤នាក់ ដឹកយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាប១ ដើម្បីធ្វើការសាកសួរបន្ត៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នគរបាលខណ្ឌពោធិ៍សែនជ័យ ផ្ទុះអាវុធ ៥គ្រាប់ ដើម្បីបង្ក្រាបក្រុមក្មេងស្ទាវដែលតដៃជាមួយសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យ ផ្ទុះអាវុធ ៥គ្រាប់ ដើម្បីបង្ក្រាបក្រុមក្មេងស្ទាវដែលតដៃជាមួយសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.