ផ្សាយថ្ងៃទី ០៥ វិច្ឆិកា ២០២២
(កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម)
ស៊ីសុវត្ថិ មុនីវង្ស (អង់គ្លេស: Sisowath Monivong) (២៧ ធ្នូ ១៨៧៥ - ២៤ មេសា ១៩៤១) (ព្រះចៅក្រុងកម្ពុជា) ជាព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជាពីគ.ស. ១៩២៧ ដល់ គ.ស. ១៩៤១។ ព្រះគោរម្យងារព្រះអង្គ គឺព្រះបាទសម្តេច ព្រះសិរីមុនីវរ្ម័នក្រុមហ្លួង ចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នៃព្រះរាជាណចក្រកម្ពុជា។
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស គឺជាព្រះរាជបុត្រទី ៦ និងជាព្រះរាជបុត្រាទី២ នៃព្រះបាទស៊ីសុវត្ថិ។ ព្រះមាតាគឺអ្នកម្នាង វ៉ាន់ ដែលក្រោយមកមានព្រះគោរម្យងារជា សម្តេចព្រះវររាជនី។ ព្រះអង្គទ្រង់ព្រះសម្ភពនៅរាជាធានីភ្នំពេញ ក្នុង គ.ស ១៨៧៥។ នៅពេលនោះ ព្រះបិតុលាព្រះអង្គគឺព្រះបាទនរោត្តមកំពុងគ្រងរាជ្យនៅឯក្រុងឧត្តុង្គ ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង។ ក្នុង គ.ស. ១៨៨៤ បន្ទាប់ពីបារាំងបានគ្រប់គ្រងប្រទេសឡាវ និងកាន់កាប់ប្រទេសវៀតណាម ប្រទេសកម្ពុជាបានក្លាយជាប្រទេស ដែលស្ថិតក្រោមនឹមអាណានិគមនិយមបារាំង។ ប្រទេសសៀមបានចាញ់សង្គ្រាម តែមិនត្រូវបានកាន់កាប់ឡើយ។ ព្រះរាជវង្សានុវង្សបានយាងចេញពីក្រុងឧត្តុង្គមករាជាធានីថ្មីគឺភ្នំពេញជាទីដែលព្រះបាទស៊ីសុវត្ថិ មុនីវង្សទ្រង់បានគង់នៅ។
នៅក្នុងគ.ស ១៩០៤ ក្រោយពីព្រះបិតុលាព្រះអង្គបានយាងសោយព្រះទិវង្គត ព្រះបិតាព្រះអង្គគឺព្រះបាទស៊ីសុវត្ថិដែលជាព្រះរាជទាយាទបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ នៅពេលនោះ ព្រះអង្គក៏បានក្លាយជាព្រះរាជាទាយាទនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងគ.ស. ព្រះអង្គបានយាងអមព្រះរាជដំណើរព្រះបាទស៊ីសុវត្ថិទៅកាន់ប្រទសបារាំង[១]។ នៅពេលនោះ ព្រះអង្គបានចូលសិក្សានៅក្នុងសាលាយោធា សាំង-មេសង់(Saint-Maixent)។ ព្រះអង្គបានបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ និងក្រោយមកបានឋាន្តរសក្តិជា អនុសេនីយ៍ត្រី នៅក្នុងជួរកងអាសាបរទេសរបស់បារាំងសែស (French Foreign Legion)។ ព្រះអង្គត្រូវបានអោយទៅកាន់ទីក្រុងប្រ៊ីវ (Brive) និងបន្ទាប់មកទៅកាន់ទីក្រុងប៉ារីស។ នៅក្នុងគ.ស. ១៩០៩ ព្រះអង្គបានយាងត្រឡប់មកកម្ពុជាវិញ។ ព្រះអង្គត្រូវបានតម្លើងឋាន្តរសក្តិជាបន្តបន្ទាប់គឺអនុសេនីយ៍ទោ (Lieutenant) គ.ស. ១៩១០, អនុសេនីយ៍ឯក (Captain) គ.ស. ១៩១៦, មេបញ្ជាការនៃកងវរសេនាតូច (Chief of Battalion) គ.ស. ១៩២២, រួចព្រះអង្គបានរួចផុតពីកាតព្វកិច្ចយោធា។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះអង្គបានបំពេញតួនាទីជានាយទាហានស្ម័គ្រចិត្តយ៉ាងសកម្ម។ ការបំពេញភារកិច្ចយោធានេះដែលនាំអោយព្រះអង្គបានទទួលមេដាយ ចាងណាងក្រុមសេនាកងអាសាបរទេស (Cross of Commander of the Foreign Legion) និងមានព្រះគោរម្យងារជាសម្តេចព្រះកែវហ្វា។ បន្ទាប់មកព្រះអង្គបានទទួលព្រះតំណែងជា"អគ្គលេខាធិការនៃគណៈរដ្ឋមន្រ្តី" និងជា"អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស"។ ព្រះបាទមុនីវង្សមានស្នំជាងច្រើន មានយ៉ាងតិច៦អង្គបានទទួលស្គាល់ជាផ្លូវការ ក្រោយពីបានប្រសូតបុត្រអោយទ្រង់។ នៅក្នុងចំណោមស្រីទាំងនោះ ស្រ្តីម្នាក់ដែលត្រូវបានគេហៅថា "មាឃ" ជាសមាជិកនៃក្រុមរបាំព្រះរាជទ្រព្យ ដែលមានងារជា"ឃុនព្រះម្នាងបុប្ផានរល័ក្ខ មាឃ"។ នៅក្នុងឆ្នាំ១៩៣៤ ឬ១៩៣៥ ប្អូនជីដូនមួយ២រូបបានមករស់នៅជាមួយអ្នកម្នាង មាឃ។[២] ប្អូនជីដូនមួយដែលអាយុក្មេងជាងគេប្រហែល៦ទៅ៧ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា"សាឡុត ស" ដែលក្រោយដូរឈ្មោះជាប៉ុល ពត ហើយបានរស់នៅក្រោមការគ្រប់គ្រងរបស់អ្នកម្នាងមាឃរហូតដល់គ.ស.១៩៤២។
នៅក្នុងគ.ស. ១៩២៧ ព្រះបិតាទ្រង់បានសោយព្រះទិវង្គត ព្រះបាទស៊ីសុវត្ថិ មុនីវង្សបានឡើងសោយរាជ្យនៅក្នុងព្រះជន្ម៥២ព្រះវស្សា។ ដូចជាព្រះបិតុលា និងព្រះបិតាទ្រង់ដែរ ព្រះបាទមុនីវង្សគឺជាបដិទាននាម ឬជាបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់តែគ្មានអំណាចនៃរដ្ឋបាលបារាំង និងដែលអំណាចពេញលេញនោះស្ថិតក្នុងកណ្តាប់ដៃនៃអគ្គទេសាភិបាលបារាំងឯណោះ។
ក្នុងរជ្ជកាលព្រះបាទមុនីវ្ស ប្រទេសកម្ពុជាហាក់បានបើកចំហចំពោះឥទ្ធិពលកុម្មុយនីស្តដែលនៅខាងក្រៅ។ នៅគ.ស. ១៩៣០ មេដឹកនាំសញ្ជាតិវៀតណាម ហូ ជីម៉ិញបានរកឃើញ"គណបក្សកុម្មុយនីស្តឥណ្ឌូចិន"ដែលបានទទួលប្រជាប្រិយភាពគួរអោយកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ជនកុម្មុយនីស្តកម្ពុជាបានកំណត់គោលបំណងជាអទិភាពមួយគឺការផ្តួលរំលំពួកបារាំង។
នៅឆ្នាំ១៩៤០ ពេលដែលបារាំងបានចាញ់ពួក"ណាហ្ស៊ី"(Nazi) អាល្លឺម៉ង់, របបវីស៊ីបារាំងសែស (Vichy France) បានកាន់អំណាចនៅដែនដីអាណានិគមឯបរទេសដែលមិនមែនជាដែនដីនៅបារាំង។ នៅចុងឆ្នាំ១៩៤០ ព្រះបាទមុនីវង្សបានកត់សម្គាល់អំពីការលុកលុយចូលប្រទេសវៀតណាមពីសំណាក់ពួកជប៉ុន។ ពួកជប៉ុនបានឈ្លានពាននិងកាន់កាប់កម្ពុជានៅដើមឆ្នាំ១៩៤១។ ពួកជប៉ុនបានអោយពួកមន្រ្តីរបបវិឈីបារាំងសញ្ជាតិខ្មែរអោយកាន់ការណ៍ខុសត្រូវតែក្រោមការការពារពីសំណា់ជប៉ុន។ The Cambodian king was beholden to the Vichy French, who were in turn beholden to the Japanese. នៅភាគខាងលិចនៃប្រទេសកម្ពុជា ថៃឡង់ដ៏ដែលជាសម្ព័ន្ធមិត្តនឹងជប៉ុនបានកាន់កាប់ដែនដីមួយចំនួន។ ក្រោយពីបានទ្រង់ជ្រាបពីស្ថានកាណ៍នោះមក ព្រះបាទស៊ីសុវត្ថិ មុនីវង្សបានសព្វព្រះរាជហឬទ័យសម្រាកពីព្រះរាជកិច្ច និងយាងទៅកាន់ព្រះរាជដំណាក់នៅលើភ្នំបូកគោ ក្នុងខែត្រកំពតនៅចុងឆ្នាំ១៩៤១ និងបានសោយព្រះទិវង្គតនៅទីនោះក្នុងឆ្នាំតែមួយ។ ព្រះបរមបច្ឆាមរណនាមព្រះអង្គគឺ ""ព្រះករុណាព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ""។
បើទោះបីជាព្រះរាជបុត្រព្រះបាទមុនីវង្សគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត សក្តិសមនឹងគ្រងរាជសម្បត្តិ អាជ្ញាធរបារាំងបានសម្រេចជ្រើសរើសព្រះរាជនត្តាព្រះបាទមុនីវង្ស និងជាព្រះរាជបុត្រនៃអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ កុសុមៈ និងព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត គឺព្រះអង្គម្ចាស់ នរោត្តម សីហនុអោយស្នងព្រះរាជបល្ល័ង្គបន្ត ដោយពួកបារាំងជឿថាទ្រង់មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលជាងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត។ (កាសែតឯករាជ្យជាតិ ផ្សាយតាមបណ្តាញសង្គម ជូនលោកអ្នកនាងអានដោយមិនគិតថ្លៃ បើសប្បុរសជនចង់ជួយឧបត្ថម្ភ ការផ្សាយរបស់យើងខ្ញុំ តាមរយៈគណនី ABA លេខលុយខ្មែរ: 500 708 383 លេខលុយដុល្លារ: 003 662 119

រាជព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:18:00 AM
Rating:
No comments: