ពលរដ្ឋនៅឃុំវិហារសួគ៌បានមករក អាជីពលីងគ្រាប់ឈូក និងគ្រាប់ល្ពៅលក់ ធ្វើឲ្យជីវភាពធូរធា,,, - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពលរដ្ឋនៅឃុំវិហារសួគ៌បានមករក អាជីពលីងគ្រាប់ឈូក និងគ្រាប់ល្ពៅលក់ ធ្វើឲ្យជីវភាពធូរធា,,,

(កណ្តាល)៖ គ្រាប់ឈូកលីង និងគ្រាប់ល្ពៅលីង គឺជាអាហាដែលកំពុងពេញនិយមសម្រាប់អ្នកធ្វើដំណើរ តាមរថយន្តទៅទីជិតឆ្ងាយ ហើយមានឱជារសឈ្ងុយឆ្ងាញ់ទៀតផង។ បងប្អូនប្រជាជនខ្មែរយើង នៅពេលធ្វើដំណើរតាមរថយន្តឈ្នួលក្តី ផ្ទាល់ខ្លួនក្តីតែងតែទិញគ្រាប់ឈូកលីង និងគ្រាប់ល្ពៅលីងទំពារលេង បំបាត់ការអផ្សុកផងដែរ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
អ្នកស្រី វន លី អាជីវករលីងគ្រាប់ឈូក និងគ្រាប់ល្ពៅលក់ម្នាក់ រស់នៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា គាត់បានធ្វើអាជីវកម្មលីងគ្រាប់ឈូក និងគ្រាប់ល្ពៅលីងនេះ ជាង ០៧ឆ្នាំ មកហើយ វាបានធ្វើឲ្យជីវភាពនៅក្នុងគ្រួសាររបស់គាត់ធូរធា និងមានលទ្ធភាពបញ្ជូនកូនចៅឲ្យបានរៀនចប់ចុងចប់ដើមទៀតផង ហើយអាជីពនេះគាត់បានទៅរៀន ពីបងថ្លៃរបស់គាត់ ដល់ចេះសព្វគ្រប់ ក៏មកធ្វើអាជីវកម្មនៅផ្ទះខ្លួនឯងវិញ ស្ថិតនៅភូមិព្រៃចាស់នេះតែម្តង ពីមុនមកមានតែផ្ទះគាត់មួយទេនៅម្តុំនេះ លុះប៉ុន្មានឆ្នាំក្រោយមកនេះ មានអ្នកធ្វើវាពីរទៅបីគ្រួសារដែរ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
គាត់បន្តទៀតថា នៅពេលបច្ចុប្បន្ន ដោយមានការគ្រាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឲ្យតម្រូវការទីផ្សារមានការកើនឡើង ទើបគាត់ជួលកម្មករជួយវេចខ្ចប់ទៀតផង ដោយខុសពីមុន ព្រោះមិនសូវមានគេកម្មង់ តម្រូវការបន្តិចបន្តួច ហើយគ្មានជួលកម្មករអីទេ ដោយធ្វើខ្លួនឯងផ្ទាល់។
គួររំលឹកថា នៅក្នុងមួយថ្ងៃៗ គាត់លីងទាំងគ្រាប់ឈូក និងគ្រាប់ល្ពៅ ៤០០គីឡូក្រាម ហើយតម្លៃនាំចូលវិញគ្រាប់ឈូកបករួចមួយគីឡូក្រាមតម្លៃ ១១,៥០០ រៀល ឯគ្រាប់ល្ពៅតម្លៃ ១២,០០០រៀល។ បើតម្លៃក្នុងការលក់ចេញវិញ គ្រាប់ឈូកប្រលាក់គ្រឿង ០១គីឡូក្រាម ស្មើនឹង ១៥,០០០រៀល ប្រលាប់សាច់ស្តែង ១៣,០០០រៀល និងប្រលាក់ទាំងសំបក ៨,០០០ រៀលដែរ ចំពោះគ្រាប់ល្ពៅវិញ ប្រលាក់គ្រឿងតម្លៃ ១៤,៥០០រៀល។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យើងគិតជាយួរវិញ ឈូកប្រលាក់គ្រឿងតម្លៃ ២២,០០០ រៀល ប្រលាក់សាច់ស្តែងតម្លៃ ២,០០០ រៀល ទាំងសំបកវិញតម្លៃ ១៩,០០០ រៀល ឯតម្លៃកម្មករលីងក្នុងម្នាក់សម្រាប់មួយថ្ងៃ ៥០,០០០រៀល ហើយរាល់ថ្ងៃ និងមានកម្មករពីរនាក់ដែរ។
លោក ផន់ យុទ្ធី កម្មករលីងម្នាក់ រស់នៅក្នុងភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ថា មុននិងលីងយើងយកគ្រាប់ល្ពៅទៅលាងទឹកសិន ទើបយកមកលីងម្តង មួយខ្ទះដាក់គ្រាប់ល្ពៅ ១១គីឡូក្រាម ដោយដាក់អំពិលប្រហែល ០៥ គីឡូក្រាម លីងរយៈពេលកន្លះម៉ោង ទើបឆ្អិន និងឈរកូររហូតអត់ឈប់ទេ ហើយការលីងឈូកម្តង ៨០គីឡូ ឆ្អិនរួចទើបយើងយកវាទៅប្រលាក់អំពិលទៀត លោកបន្តទៀតថា អ្នកស៊ីឈ្នួលដោតគ្រាប់ឈូកលីង អនាម័យ និងគ្រាប់ល្ពៅលីងនៅក្នុងមួយថ្ងៃ រកចំណូលពី ២ ទៅ ៣មឺុនរៀល ដែរ ហើយក្នុងមួយយួរ ១០០កញ្ចប់។
ចំពោះលោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌ បានឲ្យដឹងថា រឿងអាជីវកម្មលីងគ្រាប់ឈូក និងគ្រាប់ល្ពៅនេះ គាត់ពុំទាន់បានតួរលេខច្បាស់លាស់នៅឡើយទេ ហើយនៅទីនេះគាត់កំពុងបើកឡានទៅប្រជុំនៅឯ ភ្នំពេញ មិនបានបកស្រាយឲ្យបានលំអិតទេ៕
ពលរដ្ឋនៅឃុំវិហារសួគ៌បានមករក អាជីពលីងគ្រាប់ឈូក និងគ្រាប់ល្ពៅលក់ ធ្វើឲ្យជីវភាពធូរធា,,, ពលរដ្ឋនៅឃុំវិហារសួគ៌បានមករក អាជីពលីងគ្រាប់ឈូក និងគ្រាប់ល្ពៅលក់ ធ្វើឲ្យជីវភាពធូរធា,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.