ដីបឹងកោះខ្ចៅ! ត្រូវក្រុមឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ លើកទំនប់ព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ដីបឹងកោះខ្ចៅ! ត្រូវក្រុមឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ លើកទំនប់ព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

(កណ្តាល)៖ ដីបឹង(កោះខ្ចៅ) ជាជម្រកត្រីពងកូនសម្បត្តិធម្មជាតិជីវៈចម្រុះ ដែលមានទំហំធំល្វឹងល្វើយ រាប់សិបហិកតា មើលដាច់កន្ទុយភ្នែក។ នៅតំបន់ និងក្រោមការគ្រប់គ្រងដោយ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានក្រុមឈ្មួញ និងក្រុមហ៊ុននានាដាក់គ្រឿងចក្រ ឈូសឆាយរំលោភយក ជាបន្តបន្ទាប់ បណ្ដាលឲ្យដីរដ្ឋទាំងនោះ ក្លាយជាដីកម្មសិទ្ធឯកជនស្ទើគ្មានសល់ ក្រោមហេតុផលអភិវឌ្ឍន៍! គួបផ្សំនឹងអំណាចចុងប៊ិច អាជ្ញាធរ តាមរយៈឈ្មួញ ដែលបានទិញពីកសិករ ដូចជា៖ ដីឡូតិ៍នេសាទ ដីការពារដោយអនុក្រឹត្យ ដីរបបក្រុម ដីរបបក្រុមប្រឹក្សាឃុំស្រុក ដីមេទឹក ទំនប់អាងស្តុកទឹកជាដើម។ល។ ហើយរាល់ការទិញលក់ទាំងនោះ ខ្លះមានចុះហត្ថលេខា ទទួលស្គាល់បញ្ជាក់ពីអាជ្ញាធរ ខ្លះទិញលក់រវាងពលរដ្ឋ និងឈ្មួញហុចលុយផ្ទាល់ដៃ ខ្លះទៀតលក់បន្តគ្នា ពីមួយទៅមួយជាន់គ្នាបីបួនត្រួតក៏មាន! ក្រោមក្រសែភ្នែកលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល!។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជាក់ស្ដែង! ពេលនេះឈ្មួញបានដាក់គ្រឿងចក្ររាប់សិបគ្រឿង និងកំពុងឈូសឆាយ កាយលុបចាក់ដីបឹង (កោះខ្ចៅ) ជាប់បឹងវាលសំណាប! យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន! ដែលស្ថិតនៅភូមិចំនួន ២ គឺភូមិពាមតាឯក ឃុំពាមឧញ្ញាអុង និងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល!។ ពលរដ្ឋរស់នៅភូមិពាមតាឯក និងភូមិតាស្គរ បានលើកឡើងថា! ដីបឹងកោះខ្ចៅនេះ មានទំហំប្រមាណជាង ៧គីឡូម៉ែត្របួនជ្រុង ជាប្រភេទដីបឹង (របស់រដ្ឋ) ដែលរដ្ឋអំណាចសម័យមុន ចែកឲ្យពួកគាត់ តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ ក្រោយចេញពីរួម។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្នុងនោះដែរ រដ្ឋបានបែងចែកជា ច្រើនក្រុមសម្រាប់អាស្រ័យផលប្រចាំឆ្នាំ ប៉ុន្តែមិនមានសិទ្ធលក់ដូរនោះទេ ហើយតាំងពីនោះមកកសិករ បានដាំឈូកធ្វើស្រែចម្ការ តកូនតចៅ!។ ពលរដ្ឋបន្តថា ដំបូងឡើយកាលឆ្នាំ ២០០៦ និង ២០០៧ ដីកោះខ្ចៅនេះត្រូវបានក្រុមឈ្មួញដើរប្រមូលទិញ ទាំងប្រថុយប្រថាន ក្នុងតម្លៃទាប។ ចាប់ពី ១៥០$ ទៅ ៣៥០$ ប៉ុណ្ណោះ ក្នុងមួយហិកតា ដោយឈ្មួញគិតថា បើមានរឿងនឹងប្រគល់ជូនរដ្ឋវិញ ប្រសិនបើមិនមានរឿងទេគឺយករហូត! ហើយកាលទិញលក់នោះ ពលរដ្ឋទទួលបានចាប់ពី ៥០$ ដល់ ១៥០$ ក្នុងមួយគ្រួសារ។ លុះដីបានថ្លៃខ្ពស់ ឈ្មួញបានលក់បន្តឲ្យក្រុមហ៊ុន ខណៈបច្ចុប្បន្នតម្លៃដីបឹងទាំងនោះ ឡើងដល់ ៣៥,០០០$ ក្នុងមួយហិកតា។
លុះដល់ពេលឥឡូវ ដីបឹងខ្ចៅ នេះ ត្រូវ(ក្រុមហ៊ុន) ដាក់គ្រឿងចក្រជាច្រើនគ្រឿង និងកំពុងឈូសឆាយ លើកវ៉ាត់ទំនប់កំពស់ ៧ម៉ែត្រ ទទឹង ៣០ម៉ែត្រ ចម្ងាយ ៧គីឡូម៉ែត្រ ៤ជ្រុង គិតជាផ្ទៃក្រឡា រាប់សិបហិកតាឯណោះ ក្នុងគោលបំណង បូមខ្សាច់ដាក់ដើម្បីសាងសង់ផ្ទះល្វែងលក់ ជាហេតុនាំឲ្យពលរដ្ឋអ្នកនេសាទកំពុងខ្វាយខ្វល់ អំពីការបាត់បង់ទីតាំង នេសាទសំបូរទៅដោយជីវៈចម្រុះ ដ៏សំខាន់សម្រាប់ពួកគាត់ធ្វើការនេសាទ ជាលក្ខណៈគ្រួសារប្រចាំថ្ងៃ!។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ឆ្លើយតបនិងការលើកឡើងខាងលើលោក អ៊ុល ឡុក មេឃុំសារិកាកែវ បានថ្លែងថារឿងលុបដីនោះ នៅឃុំពាមឧកញ្ញាអ៊ុង ទេ ហើយអាជ្ញាធរ ឃាត់គេមិនបានឡើយ ព្រោះខាងក្រុមហ៊ុនគេបានសុំច្បាប់ទៅលើ។
ចំណែកលោក អ៊ំ ឌុល មេឃុំឧកញ្ញាអ៊ុង បានឲ្យដឹងថា គ្រឿងចក្រទាំងនោះជារបស់ក្រុមហ៊ុន (ប៉េងហួត) ប៉ុន្តែគេមិនទាន់លុបបឹងទេ គឺវ៉ាត់ទំនប់ប៉ុណ្ណោះ។
រីឯលោក ភឹម ភារ៉ា អភិបាលស្រុកល្វាឯម មិនអាចសុំការបកស្រាយបានទេ នៅថ្ងៃទី ១៥-០៥-២០១៩ នេះ ព្រោះទូរស័ព្ទចូលហើយ លោកមិនទទួល។
សកម្មភាពនេះគឺមានន័យថា! អាជ្ញាធរ និងមន្ត្រីជំនាញកំពុង ប្រឆាំងនឹង,ស,ជ,ណ,របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៥ ស្ដីអំពីការទប់ស្កាប់ដី បឹង ព្រែក ទន្លេ ប្រឡាយ អូរ ស្ទឹង បឹង ទំនប់អាងស្តប់ទឹក ដោយតម្រូវឲ្យអាជ្ញាធរ និងមន្ត្រីជំនាញទប់ស្កាត់ ថែរក្សាដីសារពើភ័ណ្ឌទាំងនោះ ថែមទាំងកំណត់រក្សាទុកចំណីខាងលើ តាមចំនួនកំណត់នៅក្នុង,ស,ជ,ណ,ទៀតផង៕ គីមហៀប
ដីបឹងកោះខ្ចៅ! ត្រូវក្រុមឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ លើកទំនប់ព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដីបឹងកោះខ្ចៅ! ត្រូវក្រុមឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ លើកទំនប់ព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.