មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រទះឃេីញនារីម្នាក់ដេកស្លាប់នៅលើអង្រឹង សង្ស័យខ្យល់គ

ភ្នំពេញ​៖​ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅលេីអង្រឹងជាប់តូបលក់ដូរនៅតាមដងផ្លូវ ដោយសង្ស័យខ្យល់គ​បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែមិថុនា​ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូបបេតុង ក្រោយផ្សារកាណាសីុធិ ភូមិចោមចៅទី១​ សង្កាត់ចោចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។
នៅក្នុងខ្លួនជងគ្រោះសមត្ថកិច្ចឆែកឆេរកឃេីញអត្តសញ្ញាណប័ណ្ណមួយឈ្មោះវឿន​ ធារី​ ភេទស្រីអាយុ២១ឆ្នាំ​ មានស្រុកកំណេីត នៅភូមិបឹងកេតក្រោម​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។
តាមស្ត្រីម្នាក់ដែលរស់នៅជិតកន្លែងកេីតហេតុបានអោយដឹងថា​ មុនកើតហេតុនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១០ ខែឆ្នាំដដែលគាត់បានឃេីញជនរងគ្រោះដេីរមកដោយពុំមានសំលៀកបំពាក់នោះទេដោយឃេីញដូចនេះទេីបគាត់យកសំលៀកបំពាក់អោយស្លៀកហេីយបានអោយដេកលេីអង្រឹងក្រោមដេីមប្រេងខ្យល់តែម្តង។ សាក្សីបន្តទៀតថាបន្ទាប់មកអ្នកជិតខាងក៏បាននាំគ្នាយកបាយទឹកមកអោយហូបតែនារីរងគ្រោះមិនហូបលុះរហូតមកដល់វេលាកេីតហេតុរូបគាត់ក៏យកបាយទឹកមកម្តងទៀតក៏ប្រទះឃេីញស្លាប់បាត់ទេីបហេីយ។
ក្រោយកេីតហេតុក៏រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងនិងបានរាយការណ៍សមត្ថកិច្ខជំនាញចុះមកធ្វើកុសល្យវិច័យនៅនិងកន្លែងកើតហេតុ។ បេីតាមការសន្និដ្ឋាននារីរងគ្រោះជាជនអនាថា៕
ប្រទះឃេីញនារីម្នាក់ដេកស្លាប់នៅលើអង្រឹង សង្ស័យខ្យល់គ ប្រទះឃេីញនារីម្នាក់ដេកស្លាប់នៅលើអង្រឹង សង្ស័យខ្យល់គ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.