មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហុីយ៉ាន់ដាយដឹកឈើ ព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងចំនួន២កង់នៅផ្លូវព្រះមុន្នីវង្ស កែងនិងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានរថយន្តហុីយ៉ាន់ដា២តោនកន្លះ ពន្លះយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន២កង់រថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៣ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ។​ បើតាមសម្ដីព្រូរថយន្តបង្ក​ម៉ាក ហុីយ៉ាន់ដាយ ២តោនកន្លះ ពាក់ស្លាកលេខ កំពង់ចាម 3A-3687 រូបគាត់ និងតៃកុងបានបើករថយន្តដឹកឈើពីស្រុកវិហារសួគ៌ មកខណ្ឌច្បារអំពៅ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏បានគេចនឹងរថយន្តផ្សេងនៅខាងមុខ ជ្រុលទៅបុករថយន្តថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់តែម្ដង ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះឡើយ ។​
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់តៃកុង​រថយន្តបង្ក យកទៅកាន់ប៉ុស្ដិ៍នគរបាលបឹងកេងកង៣ ដើម្បីទុកប្រគល់ឲ្យជំនាញ ។ ចំណែករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការ​រិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
រថយន្តហុីយ៉ាន់ដាយដឹកឈើ ព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ រថយន្តហុីយ៉ាន់ដាយដឹកឈើ ព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:54:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.