មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូឌុបគ្នាទៅជួបសង្សារ ត្រូវជនសង្ស័យមួយក្រុមធាក់ផ្តួល ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូទៅជួបសង្សារនៅឯកោះពេជ្រ ត្រូវបានជនសង្ស័យមួុយក្រុមមានគ្នាបីនាក់ ជិះម៉ូូូតូមួយគ្រឿងបានធ្វើសកម្មភាពធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូ រួចជិះគេចខ្លូនដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ កែងផ្លូវឌួងងៀប ៣ មុខការ៉ាស់សាំង លីមឡុង ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិសែនជ័យ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះទី១៖ ជាម្ចាស់ម៉ូតូមានឈ្មោះ ខំ សុជា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់ភូមិត្រពាំងពោធិ សង្កតា់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិក្រសាំង ខ ឃុំសាន់-គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសដៃស្តាំម្ខាង។ ទី២ មិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសក្បាលជង្គង់ ជើងឆ្វេង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតរូបគាត់មានគ្នាបួននាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿង ម៉ាកសង់ប៊ិច ជិះគ្នាពីរនាក់ និងមួយគ្រឿងទៀត ដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៩ ពណ៌ខ្មៅ ពាក់ស្លាក ឧ-មានជ័យ 1D-7992 ចេញពីម្តុំវង្វង់មូលចោមចៅ គោលបំណងទៅជួបសង្សារ នៅកោះពេជ្រ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យបីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកប៊ីត មិនចាំស្លាកលេខ បានមកពីក្រោយ រួចធ្វើសកម្មភាពធាក់ម៉ូតូរបស់ពួកគាត់ ឲ្យដួលអូសជាច្រើនម៉ែត្រ បណ្តាលអោយមានរងរបួសផងដែរ ចំណែកជនសង្ស័យក៏បានលើកម៉ូតូរបស់គាត់ជិះគេចខ្លួន បាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុក៏មានកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ចុះមកដល់ចំណុចកន្លែងកើតហេតុ ដោយឲ្យជនរងគ្រោះចង្អុលបង្ហាញនៅចំណុចទីតាំងកើតហេតុ រួចសមត្ថកិច្ចប្រាប់ថា នៅក្នុងសង្កាត់ចៅមចៅ ១ ទើបសមត្ថកិច្ច ខណ្ឌសែនសុខ បានទំនាក់ទំនងទៅសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ ១ ឲ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូឌុបគ្នាទៅជួបសង្សារ ត្រូវជនសង្ស័យមួយក្រុមធាក់ផ្តួល ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅខណ្ឌពោធិសែនជ័យ ជិះម៉ូតូឌុបគ្នាទៅជួបសង្សារ ត្រូវជនសង្ស័យមួយក្រុមធាក់ផ្តួល ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅខណ្ឌពោធិសែនជ័យ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.