មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់-ស្រាលពីរនាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តតូយូតាព្រូសមួយគ្រឿង បត់ចូលក្នុងព្រលានយន្តហោះខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង បុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលពីរនាក់ ចំណែករថយន្តបើករត់មកដល់ស្ពានអាកាសផ្សារដីហុយ ត្រូវបានសមត្ថកិច្ចប្រចាំការនៅដោលដៅចាប់បានភ្លាមៗ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុបព្រលានយន្តហោះថ្មី តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់កាកាប ២ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតបើករថយន្ត តូយូតាព្រូសមួុយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2A-8595 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងចូលទៅក្នុងព្រលានយន្តហោះ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសុយស៊ូគីលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FU-6025 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំហៀង រថយន្តផ្នែកខាងមុខខាងស្តាំ ពេញទំហឹង បណ្តាលអោយដួលបោកនឹងថ្នល់ រងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យរស្មី ចំណែកម្នាក់ទៀតរងរបួសមុខ និងដៃស្រាល ឯរថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានបើករត់មកដល់ចំណុចស្ពានអាកាសផ្សារដីហុយ ត្រូវបានសមត្ថកិច្ខប្រការនៅគោលដៅចាប់ឃាត់ខ្លួនអ្នកបើកបរ និងរថយន្តភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកយករថយន្តយកទៅកន្លែងកើតហេតុវិញ និងធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរខណ្ឌពោធិសែនជ័យរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់-ស្រាលពីរនាក់ បើករថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់-ស្រាលពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.