អ្នកភូមិលើ ផ្ទុះការតវ៉ា ទៅអាជ្ញាធរស្រុកខ្សាច់កណ្ដាលថា លក់ដីប្រឡាយសាធារណៈជិត១លានដុល្លារយកលុយចែកគ្នាម៉ដ្ឋ,,,
{កណ្តាល}៖ ពលរដ្ឋលើកឡើងថា៖ អាជ្ញាធរ លួចលក់ដីប្រឡាយមួយកន្លែងទំហំទទឹងប្រមាណ ២០ម៉ែត្រ បណ្តោយជាង ៤០០ម៉ែត្រ។ នៅចំណុច ភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល យកលុយចែកគ្នាម៉ដ្ឋ! លុះពេលបែករឿង ស្រាប់តែអាជ្ញាធរ ចេញហេតុផលថា ដើម្បីអភិវឌ្ឍន៍ដោះដូរដី យកលុយធ្វើផ្លូវបេតុងជំនួសវិញ!។
ទន្ទឹមនិងនោះពលរដ្ឋបានចោទអាជ្ញាធរឃុំស្វាយជ្រំថា បានឃុបឃិតគ្នា លក់ដីប្រឡាយសាធារណៈ មួយនេះឱ្យទៅឈ្មួញក្នុងតម្លៃជិត១លានដុល្លារ យកលុយចែកគ្នាយ៉ាងរំភើយ មិនខ្វល់ពីសម្បត្តិសាធារណៈ និងការខាតបង់ផលប្រយោជន៍ពួកគាត់ឡើយ!។
រហូតប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ ផ្ទុះការតវ៉ានៅសាលាឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល កាលពីព្រឹកថ្ងៃទី ១៥,០៦,២០១៩ នេះ ក្នុងពេលតវ៉ានោះ! ក្រុមពលរដ្ឋបានលើកឡើងថា!៖ ដីប្រឡាយខាងលើនេះ តាំងពីមុនរហូតដល់បច្ចុប្បន្ន៖ ពួកគាត់តែងតែ អាស្រ័យផល យកទឹកប្រើប្រាស់ជាប្រចាំ! ដើម្បីស្រោចស្រព្វដំណាំកសិកម្ម មិនគួរណាលោក មេឃុំស្វាយជ្រំ យកប្រឡាយមួយនេះលក់ផ្ដាច់អោយឈ្មួញសោះ នេះឬអំណាចទឹកលុយ? តើអោយពួកគាត់សង្ឃឹមអ្វីទៀត បើលោកមេឃុំ ដែលពួកគាត់ខំបោះឆ្នោតអោយធ្វើតែបែបនេះ? ។ ពួកគាត់បន្តថា! ចំពោះការលក់ទិញប្រឡាយដែលមានទំហំទទឹងប្រមាណ ២០ម៉ែត្រ បណ្តោយជាង ៤០០ម៉ែត្រ នៅចំណុចខាងលើនេះដែរ គឺកន្លងមកអាជ្ញាធរ មិនដែលបានប្រជុំ ឬជូនដំណឹងផ្សព្វផ្សាយដល់ពួកគាត់ឡើយ! ថា៖ តើត្រូវយកលុយពីការលក់ដីប្រឡាយនោះ មកធ្វើអ្វី? អភិវឌ្ឍន៍អ្វីទេ? និយាយរួមគឺឃុបឃិតគ្នាលួចលក់ស្ងាត់ៗ! ទើបតែនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ពលរដ្ឋផ្ទុះការតវ៉ាតែម្ដងទៅ ក្រោយពួកគាត់ទទួលដំណឹងថា អាជ្ញាធរ បានលក់ដីប្រឡាយនោះឲ្យឈ្មួញក្នុងតម្លៃជិត ១លានដុល្លារ។
ជុំវិញការលើឡើងរបស់ពលរដ្ឋ លោក សុន សំបូរ មេឃុំស្វាយជ្រុំ បានប្រាប់មកពលរដ្ឋវិញថា៖ ដីប្រឡាយនោះលោកមិនបានលក់ទេ! គឺយើងធ្វើការដោះដូរ យកលុយមកធ្វើផ្លូវបេតុងក្នុងភូមិ ជំនួសវិញដើម្បីអភិវឌ្ឍន៍,,,។ ឯលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល! បានថ្លែងប្រាប់ អ្នកសារព័ត៌មានយើង នៅព្រឹកថ្ងៃទី ១៦,០៦,២០១៩ នេះថា៖ រឿងនេះ លោកមិនបានដឹងទេ ហើយលោកនិងហៅមេឃុំស្វាយជ្រំ មកសួរនាំរកហេតុផលថា វាយ៉ាងម៉េច?៕ គីមហៀប

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:54:00 PM
Rating:
No comments: