មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសជនជាតិអាឡឺម៉ង់ម្នាក់ខ្យល់ គ ដេកស្លាប់កើយលើភ្លៅប្រពន្ធ យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសជនជាតិអាឡឺម៉ង់ម្នាក់ត្អូញ ត្អែប្រាប់ប្រពន្ធថាមិនស្រួលខ្លួនសូមសម្រាកមួយភ្លេតស្រាប់តែខ្យល់​ គដេកស្លាប់កើយលើភ្លៅប្រពន្ធ​ បង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៧ខែមិថុនាឆ្មាំ២០១៩ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋាន និងខារ៉ាអូខេ ក្តាមស្រែ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះ(ស្លាប់)មានហៃ កូមីល៍ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរងរបរ រត់តាក់សុី នៅប្រទេសអាឡឺម៉ង់។ចំណែកប្រពន្ធមានឈ្មោះវ៉ា ផល្លា ភេទស្រី អាុយុ៤៥ មុខរបរលក់ចាប់ហួយនៅផ្ទះ អ្នកទាំងពីរស្នាក់នៅមួយគ្នា​​ ក្នុងបូរី​ជាលី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថារូបគាត់និងប្តីបានស្គាល់គ្នារយៈពេលជាង៣ឆ្នាំកន្លងមកហើយប្តីរបស់គាត់ក៏មានជម្ងឺទឹកនោមផ្អែមរាំរ៉ៃរយៈពេល២ឆ្នាំផងដែរ។ ប្រភពដដែរបានបន្តទៀតថាមុនកើតហេតុរូបគាត់និិងប្តី បាននាំគ្នាជិះម៉ូតូកង់បីមួយគ្រឿងចេញពីផ្ទះគោលបំណងទៅលេងផ្ទះម្តាយ នៅក្បែរកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់ជាប្រពន្ធបានបបួលប្តីឆៀងចូលលេងប្អូនដែលលក់នៅក្នុងភោគជនីយដ្ឋានក្តាមស្រែ មួយសន្ទុះសិន រួចបានបន្តទៅលេងផ្ទះម្តាយវិញ លុះចូលដល់ទៅខាងក្នុងប្អូនគាត់បានឲ្យនៅញាុំអីលេងសិន តែប្តីរបស់គាត់បានប្រាប់ថា មានភ្លេងរំខានឭៗណាស់ គាត់មិនចេះនៅទេ បន្ទាប់ពីរប្តីរបស់គាត់ប្រាប់ដូច្នោះ រូបគាត់និងប្តីបានប្រាប់ប្នូនថា ទៅលេងផ្ទះម្តាយហើយព្រោះប្តីរបស់គាត់មិននៅទេ ហើយក៏បាននាំគ្នាដើរចេញមកក្រៅបានប្រមាណជា ៣០ម៉ែត្រ ប្តីរបស់គាត់បានប្រាប់ថា គាត់មិនស្រួលខ្លួន សូមសម្រាកបន្តិចសិន ហើយរូបគាត់ជាប្រពន្ធបានឲ្យប្តីដេកកើយលើភ្លៅ មួយសន្ធុះក្រោយមកគាត់បានដាស់ប្តីគាត់ឲ្យងើប ស្រាប់តែប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។ រួចរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់នងទៅសមត្ថកិច្ចផ្នែកជំនាញឲ្យចុះមកធ្វើកុសល្យវិច័យរួច សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយជម្ងឺខ្យល់ គពិតប្រាកដមែន រួចបានដឹកសពយកទៅតម្កល់ទុកនិងផ្លាសេនៅមន្ទីពេទ្យរុស្សី ទុកប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕
បុរសជនជាតិអាឡឺម៉ង់ម្នាក់ខ្យល់ គ ដេកស្លាប់កើយលើភ្លៅប្រពន្ធ យ៉ាងអាណោចអាធ័ម បុរសជនជាតិអាឡឺម៉ង់ម្នាក់ខ្យល់ គ ដេកស្លាប់កើយលើភ្លៅប្រពន្ធ យ៉ាងអាណោចអាធ័ម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.