មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្កួន​បុរសពីរនាក់ សង្ស័យឆក់ទូរសព្ទ័

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលភ្នំពេញថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ល្បាតក្នុងភូមិសាស្ត្រធ្វើការឃាត់ខ្លួនបុរសពីនាក់ម៉ូតូមួុយគ្រឿង និង ទូរសព្ទ័ដៃមួយគ្រឿង កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ ភោជនីយដ្ឋាន តាយ តាយ២ តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា បុរសទាំងពីរនាក់ទី១៖ មានឈ្មោះរឿន រិទ្ធ​ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅការ៉ាស់ លាងរថយន្តមួយកន្លែង ម្តុំសេះស ផ្លូវឌួងងៀប ស្នាក់នៅកន្លែងធ្វើការ មានស្រុកគំណើត ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ទី២៖ មានឈ្មោះ សុផា យុទ្ធ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងជួលជុសម៉ូតូ​នៅម្តុំផ្សារកណ្តាល ស្នាក់កន្លេែងធ្វើការ មានស្រុកកំណើតនៅខេត្តកំពងធំ។
សមត្ថកិច្ចបន្តទៀតថា មិននិងធ្វើការឃាត់ខ្លួនបុរសទាំងពីរនាក់ខាងលើនេះ កម្លាំងនគរបាលរដ្ខាលភ្នំពេញថ្មី​ កំពុងល្បាតក្នុងភូមិសាស្ត្រដើម្បីស្ទប់ស្កាត់បទល្មើសផ្សេងៗនៅចំណុចមុខមន្ទីពេទ្យសែនសុខ តាមបណ្តោយផ្លូវ១៩៨៦ ខណះនោះក៍ឃើញបុរស​ពីរនាក់ជិះម៉ូតូនីកមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1CV-1590ទិសដៅពីលិចទៅកើត ដោយមានការសង្ស័យបានជិះម៉ូតូដេញតាមមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ បុរសជាជនសង្ស័យម្នាក់អង្គុយនៅខាងក្រោយបានបោះទូរសព្ធ័មួយគ្រឿងម៉ាកអាយហ្វូនបោះចោលទៅក្រោមរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីសួនាំ។
បច្ចុប្បន្ន បុរសទាំងពីរនាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួនាំបន្ត៕
កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្កួន​បុរសពីរនាក់ សង្ស័យឆក់ទូរសព្ទ័ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្កួន​បុរសពីរនាក់ សង្ស័យឆក់ទូរសព្ទ័ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:38:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.