មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីម្នាក់ជិះម៉ូតូឈប់ស្តុប ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូឈប់ចាំស្តុបក្រហម ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹង ជិះម៉ូតូមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែមិថុនា​ឆ្នាំ២០១៩​ នៅស្តុបម៉ុងឌីយ៉ាល់​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ២៣០ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BC 8191 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៣០ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុដោយសារតែស្តុបក្រហមក៏ឈប់ចាំស្តុបភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូស្កូបពីពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ1FK 7676 សង្ស័យស្រវឹងជិះម៉ូតូធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ខ្លួនឯងចំណែកភាគីនារីរងរបួសស្រាល។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោករងចាំដោះស្រាយពេលក្រោយ៕
នារីម្នាក់ជិះម៉ូតូឈប់ស្តុប ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយរបួសធ្ងន់ខ្លួនឯង នារីម្នាក់ជិះម៉ូតូឈប់ស្តុប ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយរបួសធ្ងន់ខ្លួនឯង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.