យុវជនពីរនាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត បុករះជាច្រើនកន្លែង រួចបើករត់ត្រូវអ្នកឃើញហេតុការណ៍ ដេញចាប់បាន បំរុងផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ខចុះអន្តរាគមន៍
ភ្នំពេញ៖ យុវជនពីរនាក់ស្រវឹងស្រាដល់-ក បើករថយន្ត CAMRY L-E មួយគ្រឿង បោះពួយទៅបុករះត្រីចក្រយានយន្ត មួយគ្រឿង ក្រឡាប់ផ្ងាជើងម្ខាង រួចបន្តទៅបុករទេះលក់សាច់អាំង រទេះលក់ខ្ចៅ និងកាំជណ្តើរដាក់តាំងលក់តាមចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ចំណែករថយន្តបង្កព្យាយាមបើករត់រាប់រយម៉ែត្រ ត្រូវអ្នកឃើញហេតុការណ៍ ដេញចាប់បានមកវិញ និងបំរុងផ្ទុះហិង្សារដាក់គ្នារវាងម្ចាស់រថយន្ត និងម្ចាស់ត្រីចក្រយានយន្ត ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវាលា។
ហេតុការណ៍ថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ KTV ស្ទឹងលាភ តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ស្រវឹងជោក បើករថយន្ត CAMRY L-E មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8487 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្តាល1AB-8838 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នានៅខាងមុខបត់ត្រឡប់ក្រោយចំផ្នែកខាងស្តាំខាងក្រោយក្រឡាប់ផ្ងា ជើងម្ខាងចំណែករថយន្តបានរេចង្កូតមកខាងស្តាំជ្រុលទៅបុករទេះលក់សាច់អាំងនិងរទេះខ្ចៅនិងកាំជណ្តើរដាក់តាំងលក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ភ្លាមៗនោះដែរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រាប់រយម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់បានមកវិញនិងបំុងផ្ទុះហិង្សាដាក់គ្នារវាងម្ចាស់រថយន្តនិងម្ចាស់ម៉ូតូកង់បីតែត្រូវបានសមត្ថកិច្ច មូលដ្ឋានក៍ដូចកម្លាំងអ-ហខណ្ឌសែនសុខចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានទំនាក់ទំនងទៅឹមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តម៉ូតូកង់បីរទេះលកដូរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ហេតុការណ៍ថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ KTV ស្ទឹងលាភ តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ស្រវឹងជោក បើករថយន្ត CAMRY L-E មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8487 ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្តាល1AB-8838 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នានៅខាងមុខបត់ត្រឡប់ក្រោយចំផ្នែកខាងស្តាំខាងក្រោយក្រឡាប់ផ្ងា ជើងម្ខាងចំណែករថយន្តបានរេចង្កូតមកខាងស្តាំជ្រុលទៅបុករទេះលក់សាច់អាំងនិងរទេះខ្ចៅនិងកាំជណ្តើរដាក់តាំងលក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ភ្លាមៗនោះដែរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រាប់រយម៉ែត្រត្រូវប្រជាពលរដ្ឋដេញចាប់បានមកវិញនិងបំុងផ្ទុះហិង្សាដាក់គ្នារវាងម្ចាស់រថយន្តនិងម្ចាស់ម៉ូតូកង់បីតែត្រូវបានសមត្ថកិច្ច មូលដ្ឋានក៍ដូចកម្លាំងអ-ហខណ្ឌសែនសុខចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានទំនាក់ទំនងទៅឹមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តម៉ូតូកង់បីរទេះលកដូរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
យុវជនពីរនាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត បុករះជាច្រើនកន្លែង រួចបើករត់ត្រូវអ្នកឃើញហេតុការណ៍ ដេញចាប់បាន បំរុងផ្ទុះហិង្សាដាក់គ្នា ផ្អើលសមត្ថកិច្ខចុះអន្តរាគមន៍
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:03:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:03:00 PM
Rating:
















No comments: