ស្ត្រីម្នាក់សង្ស័យតូចចិត្តនឹងបងប្អូនមិនឲ្យយកប្ដីថ្មី ក៏ដាច់ចិត្តចង-ក ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី ២ ចោលកូន ២នាក់
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាកផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ៥ នឹង ១០នាទីរសៀល ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ខណៈមានអ្នកភូមិប្រទះឃើញស្ត្រីមេម៉ាយវ័យ ៣៣ ឆ្នាំ ម្នាក់ បានតូចចិត្តជាមួយបងប្អូននៅឯស្រុកកំណើត ដោយមិនចង់ឲ្យយកប្ដីថ្មី ក៏សម្រេចចិត្តចង-កធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលជាន់ទី ២ បន្ទប់លេខ ៦ ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ តែម្ដង។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ កែវ ស្នា ភេទស្រី ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ រីឯប្ដីក្រោយមានឈ្មោះ មឿន រ៉ាវី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង។
យោងតាមការរៀបរាប់ពីប្ដីក្រោយរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់ និងជនរងគ្រោះបានស្គាល់គ្នាជាង ៥ខែមកហើយ ដោយជនរងគ្រោះមានកូនប្រុសស្រី ២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការ និងស្រឡាញ់គ្នាណាស់ ប្ដីក្រោយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា សង្ស័យតែសាច់ញាតិជនរងគ្រោះមិនឲ្យរៀបការជាមួយគាត់ហើយមើលទៅ ទើបរូបនាងគិតខ្លីបែបនេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញខាងកោសល្យវិច្ច័យ ឲ្យមកពិនិត្យសពជនរងគ្រោះ ទើបសមត្ថកិច្ចជំនាញសន្តិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ កែវ ស្នា ភេទស្រី ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ រីឯប្ដីក្រោយមានឈ្មោះ មឿន រ៉ាវី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង។
យោងតាមការរៀបរាប់ពីប្ដីក្រោយរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់ និងជនរងគ្រោះបានស្គាល់គ្នាជាង ៥ខែមកហើយ ដោយជនរងគ្រោះមានកូនប្រុសស្រី ២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការ និងស្រឡាញ់គ្នាណាស់ ប្ដីក្រោយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា សង្ស័យតែសាច់ញាតិជនរងគ្រោះមិនឲ្យរៀបការជាមួយគាត់ហើយមើលទៅ ទើបរូបនាងគិតខ្លីបែបនេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញខាងកោសល្យវិច្ច័យ ឲ្យមកពិនិត្យសពជនរងគ្រោះ ទើបសមត្ថកិច្ចជំនាញសន្តិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ស្ត្រីម្នាក់សង្ស័យតូចចិត្តនឹងបងប្អូនមិនឲ្យយកប្ដីថ្មី ក៏ដាច់ចិត្តចង-ក ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី ២ ចោលកូន ២នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:14:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:14:00 PM
Rating:





No comments: