មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបោះពួយទៅបុកគូទរថយន្តមួយគ្រឿងទៀត ឈប់ស្តុបរងការខូចខាត

ភ្នំពេញ៖ បុរសពីរនាក់ស្រវឹងស្រាបើករថយន្តតាកូម៉ាមួយគ្រឿង បោះពួយទៅបុកគូទរថយន្តហាយលេនឌ័រមួយគ្រឿង ខណៈឈប់នៅភ្លើងស្តុបបណ្តាលឲ្យរងកាខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើយឡើងកាលពីវេលាម៉ោង ៩ នឹង ១០នាទីយប់ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ៣១៥ កែងនឹងផ្លូវ ៥៩៨ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-8500 បើកបរជាលក្ខណៈគ្រួសារចាស់ក្មេងប្រុសស្រី តាមបណ្តោយផ្លូវ ៣១៥ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ភ្លើងស្តុបក្រហម រថយន្តឈប់ ភ្លាមៗនោះក៏មានរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-0715 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត ស្រវឹងស្រា បើកមកពីក្រោយបុកគូទរថយន្តហាយលេនឌ័រពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីទាំងសងខាងមិនត្រូវការសមត្ថកិច្ច រួចបានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ស្រវឹងស្រាបើករថយន្តបោះពួយទៅបុកគូទរថយន្តមួយគ្រឿងទៀត ឈប់ស្តុបរងការខូចខាត ស្រវឹងស្រាបើករថយន្តបោះពួយទៅបុកគូទរថយន្តមួយគ្រឿងទៀត ឈប់ស្តុបរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:31:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.