មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សន្តិសុខណេត (យីហោYS) ម្នាក់ បង្កហិង្សាទៅ ភ្លៀវចូលលេង ឲ្យរងបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ សន្តិសុខយាមនៅហាងអីុនធឺណេត(យីហោ YS)ម្នាក់ប្រើហិង្សាវាយទៅ លើបុរសម្នាក់ជាភ្លៀវ បណ្តាលឲ្យបែកចិញ្ចើមខាងឆ្វេងឈាមហូស្រោចពេញខ្លួន ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១០និហ៤០នាទីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុច ណេត(យីហោ YS)ខាងជើងផ្សារសំណង់១២ ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹល់កល្អក់៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះប៉ុល ប្រុសធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខយាមនៅនិងកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចំការចេកខាងត្បូង ឃុំផ្ទះព្រៃ​ ស្រុកសំពៅមាស ខេត្តពោធិសាត់។ចំណែកជនរងគ្រោះមានឈ្មោះនី សុខានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុន លក់ទូរសព្ទ័OPPO ស្នាក់នៅផ្ទះលេខ៨១ ភូមិ១៦ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចេញពីផ្ទះមកលេងអុឺនធឺណេតនៅចំណុចទីតាំងកើតហេតុដោយមានកាបូបស្ពាយដាក់សំបកទូរសព្ទ័ម៉ាកOPPOនៅខាងក្នុងហើយលេងជាធម្មតាតែទូហ្គេមបើកមិនចេញ ហើយរូបគាត់ក៍នៅអង្គុយលេងបន្តទៀតរងចាំទូហ្គេមបើកចេញស្រាប់តែ​សន្ទុះក្រោយមក រូបគាត់ក៍បានដកសំបកទូរសព្ទ័ចេញពីការបូបរួចបានរាប់មើល។ប្រភពព័ដដែរបានបន្តទៀតថា រូបគាត់កំពុងតែរាប់សំបកទូរសព្ទ័ស្រាប់តែជនបង្កបានសួថារបស់និងលួចគេមែនតែរូបគាត់មិនបានតបទៅវិញនោះទេ​តែជនបង្កនៅតែសួដដែរលុះមកម៉ោងកើតហេតុជនបង្កបានមកសួររកទិញសំបកទូរសព្ទ័ម៉ាកOPPOម៉ាកអេស ណាញ តែរូបគាត់បានប្រាប់ទៅវិញថាខ្ញុំមានតែសំបកទូរសព្ទ័ម៉ាកOPPOអេស១១ប្រូទេ បងឯងយកធ្វើអីដាក់មិនត្រូវដដែរ។រូបគាត់បានប្រាប់ទៀតថាបើបងឯងចង់បានខ្ញុំអោយ ស្រាប់ជនបង្កខឹងឆោឡោកើតជាជម្លោះ ពាក្យសម្តីដាក់គ្នាបន្ទាប់មករូបគាត់មើលសភាពមិនស្រួលបានរត់ចេញមកក្រៅបានទាញយកដុំថ្មមួយដំទុកការពារខ្លួនស្រាប់តែ កំពុងអោនយកដំថ្មជនបង្កចេញមកវាយមួយដៃបណ្តាលឲ្យបែកចុងចិញ្ចើមខាងឆ្វេងហូឈាមស្រោចពេញខ្លួនធ្វើឲ្យផ្អើលសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួននាំមកសួនាំនៅប៉ុស្តិ៍ភ្លាមៗ។
បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិនគរបាលរដ្ឋបាលទឹកល្អក់៣ រងចាំបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយដែរ៕
សន្តិសុខណេត (យីហោYS) ម្នាក់ បង្កហិង្សាទៅ ភ្លៀវចូលលេង ឲ្យរងបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន សន្តិសុខណេត (យីហោYS) ម្នាក់ បង្កហិង្សាទៅ ភ្លៀវចូលលេង ឲ្យរងបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.