មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តដឹកប្រេងចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករុឺម៉កម៉ូតូដឹកដែក បើកបញ្ច្រាស់ទិសដៅចរាចរណ៍ ក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ ម៉ូតូរឺុម៉កដឹកដែកបើកបញ្ច្រាស់ទិសដៅចរាចរណ៍ ត្រូវរថយន្តដឹកប្រេងកំពុងធ្វើដំណើរចាប់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យបុកក្រឡាប់ផ្ងាជើង សំណាងល្អអ្នកបើកបរទាំងសងខាង រងបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨ នឹង ៣០នាទី ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូរុឺម៉ក ១គ្រឿង មានដឹកដែកនៅលើម៉ូតូ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាស់ទិសដៅចរាចរណ៍ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿង ដឹកប្រេង ពាក់ស្លាកលេខ ភ្នំពេញ 3D-9069 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង បញ្រ្ចាស់ទិសដៅគ្នា ក៏ជ្រុលទៅបុកនឹងម៉ូតូខាងលើ បណ្តាលអោយរថយន្តក្រឡាប់ផ្ងាជើង រងការខូចខាត និងរុឺម៉កម៉ូតូជ្រុះដែកពេញផ្លូវ តែសំណាងល្អអ្នកបើកបរទាំងសងខាងរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ បានចុះមកដល់ និងធ្វើការវាស់វែង ហើយក៏ស្ទួចយករថយន្ត និងរុឺម៉កម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីរងចាំម្ចាស់ទៅដោះស្រាយគ្នានៅពេលក្រោយ៕
រថយន្តដឹកប្រេងចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករុឺម៉កម៉ូតូដឹកដែក បើកបញ្ច្រាស់ទិសដៅចរាចរណ៍ ក្រឡាប់ផ្ងាជើង រថយន្តដឹកប្រេងចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករុឺម៉កម៉ូតូដឹកដែក បើកបញ្ច្រាស់ទិសដៅចរាចរណ៍ ក្រឡាប់ផ្ងាជើង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.