មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកុងតឺន័រមិនប្រយ័ត្ន ទៅប៉ះរថយន្តឡិចសុីសរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមិនប្រយ័ត្ន ទៅប៉ះរថយន្តឡិចសីុហើយ ព្យាមយាមបើករត់គេច តែត្រូវម្ចាស់រថយន្តឡិចសុីសដេញស្ទាក់ចាប់ជាប់យកមកដោះស្រាយគ្នាវិញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សលាយឆ្នូតក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-1047 បើកដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតចេញពី រង្វង់មូលចោមចៅឆ្ពោះទៅផ្លូវវេងស្រេង លុះមកដល់ចំណុចកើហេតុ ក៏ស្រាប់តែមានរថយន្ត ឡិចស៊ី RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6625 បើកដោយបុរសម្នាក់ បានបើកវ៉ា និងរថយន្តកុងតឺន័រមិនប្រយ័ត្ន ខណៈនោះរថយន្តកុងតឺន័រចាប់ហ្រា្វំមិនទាន់ ក៏ជ្រុលទៅប៉ះរថយន្តឡិចសុីស បណ្ដាលឲ្យរថយន្តឡិចសុីស ខូចខាតផ្នែកខាងមុខបន្តិចបន្ទូច ដោយឡែកម្ចាស់រថយន្តកុងតឺន័រមិនឈប់ទេ ព្យាយាមបើកចេញពីកន្លែងកើតហេតុ ទើបម្ចាស់រថយន្តដែលវ៉ាជែងមិនប្រយ័ត្ន ដេញស្ទាក់ចាប់បាន នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាង ធ្វើការសម្រួលគ្នានៅនិងកន្លែងកើតហេតុ ដោយរថយន្តភាគីខាងរថយន្តកុងតឺន័របានសងសំណងចំនួន ៧០០០០ រៀល ដើម្បីបញ្ចប់រឿង៕
បើករថយន្តកុងតឺន័រមិនប្រយ័ត្ន ទៅប៉ះរថយន្តឡិចសុីសរងការខូចខាត បើករថយន្តកុងតឺន័រមិនប្រយ័ត្ន ទៅប៉ះរថយន្តឡិចសុីសរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.