មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រមណីយដ្ឋានសេកសក ជាតំបន់ទេសចរណ៍ដ៏ប្រណិត

សេកសក៖ រមណីយដ្ឋានសេកសក ជាតំបន់ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមកកម្សាន្តពីគ្រប់ទិសទី ដែលយើងធ្វើដំណើរពីខេត្តបាត់ដំបងឆ្ពោះ ទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រ យើងនឹងទៅដល់ទីប្រជុំជនមួយដែលមានឈ្មោះថា ផ្សារ ជៀវ ។ ពេលនោះយើងមើលទៅឆ្វេងដៃនឹងឃើញប៉ាណូមួយ ដែលរំលេចអក្សរធំៗថា “រមណីយដ្ឋានទឹកធ្លាក់សេកសក” ។ បន្តដំណើរតាមផ្លូវកៅស៊ូសំដៅទៅស្រុកសំឡូតប្រហែលជា ១៣ គីឡូម៉ែត្រ យើងនឹងឃើញស្លាកសញ្ញាមួយទៀត នៅជាប់ នឹងដងផ្លូវដែលសរសេរថា “រមណីយដ្ឋានសេកសក សូម ស្វាគមន៍” ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តំបន់ព្រៃភ្នំនៃឃុំផ្លូវមាស អតីតធ្លាប់ជាសមរភូមិ ប្រយុទ្ធដ៏ក្តៅគគុករវាងកងទ័ពរដ្ឋាភិបាល និង ពួកខ្មែរក្រហម បច្ចុប្បន្នប្រែក្លាយជារមណីយដ្ឋានដ៏ ស្រស់ត្រកាល និង ជាកន្លែងលួងលោមបបោសអង្អែលអារម្មណ៍ដែលស្មុគស្មាញ ឱ្យប្រែក្លាយជាភ្លឺ ថ្លាជ្រះស្រឡះផុតក្តីមួហ្មង ។ ស្នូរគ្រាប់កាំភ្លើងផូង ផាងដ៏គួរឱ្យព្រឺខ្លាចប្រែក្លាយជាសំឡេងតន្ត្រី ធម្មជាតិ យ៉ាងពីរោះរណ្តំលន្លង់លន្លោចគួរឱ្យជក់ចិត្តដិតអារម្មណ៍ក្រៃលែង ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពិសេសរដូវចូល ឆ្នាំ និង ភ្ជុំបិណ្ឌមនុស្សម្នាគ្រប់មជ្ឈដ្ឋានគ្រប់ភេទ គ្រប់ វ័យ តែងនាំគ្នាមកកម្សាន្តនៅរមណីយដ្ឋាសេកសក នេះយ៉ាងច្រើនកុះករ ។
រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតារដ៏ធំល្វឹងល្វើយនាតំបន់មាត់ស្ទឹង សង្កែ ។ ក្រៅពីក្បូរក្បាច់រចនាដែលធម្មជាតិផ្តល់ឱ្យ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដាតូចធំប្រគំជា សូរឈូឆរហើយនោះ ក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ ។ ពាសពេញផ្ទៃឧទ្យានទាំងមូល គេដាំដើមឈើ ជាច្រើនប្រភេទ នៅក្រោមម្លប់ឈើនីមួយៗគេបានដាក់បង់សម្រាប់ភ្ញៀវអង្គុយ លេង សម្រាកលម្ហែកាយយ៉ាងត្រជាក់ចិត្ត ។
នៅចំពីមុខមានស្រះមួយដែលមាន ទឹកថ្លាឈ្វេង និង មានប៉េដាឡូរូបទា រូបក្ងាន រូបសេះសិប្បនិមិត្ត សម្រាប់ភ្ញៀវជិះ កម្សាន្ត។ នៅតាមចន្លោះដើមឈើគេបានសាងរូបចម្លាក់ជាច្រើនប្រភេទប៉ុន្តែក្នុងចំណោមរូបទាំងនោះមានរូបមួយ ដែលភ្ញៀវចាប់អារម្មណ៍ជាងគេ គឺរូបសេកញី ឈ្មោលមួយគូនៅចំកណ្តាលឧទ្យាន ជាស្នាដៃដ៏វិចិត្ររបស់ជាងចម្លាក់ដៃឯក ដែល រំឭកទៅដល់ស្នេហា បានរៀបរាប់ដោយលោក ស៊ិន ស៊ីសាមុត ។ ម៉្យាង វិញទៀត រូបនេះជានិមិត្តរូបតែមួយគត់របស់រមណីយដ្ឋានសេកសកនេះ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នៅចុងខាងជើងនៃសួនឯណោះវិញ គេសង់រោងមួយយ៉ាងវែងចែកជាពីរខណ្ឌ មួយខណ្ឌដាក់រថយន្តអគ្គិសនីសម្រាប់ភ្ញៀវជិះកម្សាន្ត ឬ ដែលពាក្យធម្មតា ហៅថា “ឡានបុកគ្នា” ។ ចំណែកមួយខណ្ឌទៀតគេដាក់គ្រឿងបំពងសំឡេង ពីរោះរងំសម្រាប់រាំកម្សាន្ត ។ រីឯនៅមាត់ស្ទឹងសង្កែ ក្រុមយុវវ័យនាំគ្នាងូតទឹក លេងយ៉ាងរីករាយ ខ្លះមុជចាប់គ្នាលេង ខ្លះបណ្តែតខ្លួនលេងតាមខ្សែទឹកហូរយ៉ាង សប្បាយរីករាយ ។
រមណីយដ្ឋានសេកសក ជាតំបន់ទេសចរណ៍ដ៏ប្រណិត រមណីយដ្ឋានសេកសក ជាតំបន់ទេសចរណ៍ដ៏ប្រណិត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.