នគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំ ១កញ្ចប់ធំ និងសោរសំរាប់កាច់ កម៉ូតូ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំ ១កញ្ចប់ធំ និងសោរសំរាប់កាច់ កម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ជិះមួយគ្រឿងឆ្លងកាត់គោលដៅដកហូតបានថ្នាំញៀន១កញ្ចប់ធំនិងសោរសំរាប់កាច់ កម៉ូតូ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
សមត្ថកិច្ខប្រាប់ឲ្យដឹងថាជនសង្ស័យទី១៖មាន រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្សារនាគមាស សង្កាត់ផ្សារដើម គ​ខណ្ឌទួល។ទី២៖មានឈ្មោះឌីម វាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដូចគ្នា​ ស្នាក់ជាមួយគ្នា មានស្រុកកំណើត ភូមិសព្រះចាន់ ស្រុកព្រៃវែង ខេត្តព្រៃវែង។
ប្រត្តិបត្តិការណ៍នេះដឹកនាំដោយលោក អុីង សុភ័ក អធិការងខណ្ឌទួលគោក ទទួលបន្ទុកផ្នែកអន្តរាគមន៍ បានដឹកនាំកម្លាំង ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹងនៅចំណុចទីតាំងខាងលើខណះនោះក៍ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តេបពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1O-2188ឆ្លងកាត់គោលដោយមានកាសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់និងឆេកឆេទៅលើខ្លួនប្រាណក៍ប្រទះឃើញថ្នាំញៀន១កញចប់ធំនិងសោរសំរាប់កាច់ កម៉ូតូ១ដើមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន១កញ្ចក់ នេះខ្លួនទិញក្នុងតម្លៃ៤០មីុនរៀល។
បច្ចុប្បន្នសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានសមត្ថ កិច្ចបញ្ជូនខ្កួនមកសួនាំបន្ត អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវីធីច្បាប់៕
នគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំ ១កញ្ចប់ធំ និងសោរសំរាប់កាច់ កម៉ូតូ នគរបាលខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំ ១កញ្ចប់ធំ និងសោរសំរាប់កាច់ កម៉ូតូ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.