ពូម៉ូតូកង់បី ចូលកោសជប់ ថា បាត់លុយជិត មួយរយដុល្លារ បង្កហឹង្សាផ្អេីលសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពូម៉ូតូកង់បី ចូលកោសជប់ ថា បាត់លុយជិត មួយរយដុល្លារ បង្កហឹង្សាផ្អេីលសមត្ថកិច្ច

ភ្នំពេញ​៖​ បុរសម្នាក់ចូលម៉ាស្សាកោសជប់ដែលមានយីហោ៧៧៧៧​ នៅតាមបណ្តោយផ្លូវ ៣៧១​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ ហេីយបានបបួលនារីម៉ាស្សារួមមេត្រីតែនាងមិនព្រមហើយចេញមកវិញ ចោទថានារីម៉ាស្សាលួចលុយជិតមួយរយដុល្លារ ក៏កេីតជាជម្លោះហិង្សារដាក់គ្នាទៅិញទៅមក បណ្តាលអោយមានរបួសស្នាប ផ្អេីលអស់អ្នកនៅក្បែរនោះ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១២ នឹង ៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃ ៥ ខែ មិថុនា​ ឆ្នាំ ២០១៩​ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បុរសរត់បង់បីឈ្មោះ អេ​ ពូថា​ ភេទ ប្រុស អាយុ ៥០ ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិម័រ​ សង្កាត់សង្កោរខណ្ឌដង្កោ​។ ចំណែកនារីម៉ាស្សាឈ្មោះ លីន​ អាយុ ២៩ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ។
តាមសម្តីពូកង់បីបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានផឹកស្រាជាមួយមិត្តភក្តិស្រវឹង ហេីយក៏ចូលមករងកន្លែងកោសជប់ ពេលចូលមកដល់ក៏ហៅនារីខាងលេីមកកោសជប់អោយ​ លុះពលកោសជប់រួច ស្រាប់តែយកកាបូបអោយលុយថ្លៃម៉ាស្សា ក៏បាត់លុយអស់ចំនួន ៨០ដុល្លារ ទេីបសួនាំរហូតទាស់សម្តីគ្នា បង្កជាហឹង្សារវាយគាត់អោយរបួសទៀតផង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តែបេីតាមនារីជាអ្នកម៉ាស្សាបានប្រាប់ថា​ បុរសខាងលេីចូលមកម៉ាស្សាកន្លែងគាត់ ពេលដែលកោសជប់រួចបុរសខាងលេី ក៏បបួលនាងរួមភេទ តែនាងមិនព្រម ហេីយបានចាប់បង្ខំនាង និងបានចោទថា នាងលួចលុយជិតមួយរយដុល្លារបន្ថែមទៀត រហូតទ្រាំលែងបានស្រែកអោយគេជួយ ទេីបបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះអន្តរាគមន៍។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបាននាំភាគីទាំងសងខាង មកធ្វេីការដោះស្រាយគ្នានៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលេី ដេីម្បីចាក់ការតាមច្បាប់៕
ពូម៉ូតូកង់បី ចូលកោសជប់ ថា បាត់លុយជិត មួយរយដុល្លារ បង្កហឹង្សាផ្អេីលសមត្ថកិច្ច ពូម៉ូតូកង់បី ចូលកោសជប់ ថា បាត់លុយជិត មួយរយដុល្លារ បង្កហឹង្សាផ្អេីលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.