រថយន្តស្លាកលេខ ខេមរភូមិន្ទ បើកឆ្លងផ្លូវ ត្រូវម៉ូតូបុក រងរបួសស្រាលយុវជនពីរនាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស្លាកលេខ ខេមរភូមិន្ទ បើកឆ្លងផ្លូវ ត្រូវម៉ូតូបុក រងរបួសស្រាលយុវជនពីរនាក់

ភ្នំពេញ៖ នារីម្នាក់រួមដំណើរនិងនារីពីរនាក់ទៀតបើករថយន្តស្លាកលេខ ខេមរភូមិន្ទមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសស្រាល។
ហេតុការណ៍នេះកើកឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចជាប់របងសាលារៀនសន្ធរម៉ុក តាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់រួមដំណើរនិងនារីពីរនាក់ទៀត បើករថយន្តមួុគ្រឿងម៉ាកSAMSUNG SM3 ពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ01-2-9349ធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ទិសដៅពីកើតទៅលិចខណះមកដល់កែងនិងផ្លូវម៉ៅសេងទុងចំណុចកើតហេតុខាងលើក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BS-4730ជិះដោយយុវជនពីរនាក់តាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនកឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចំផ្នែកខាងស្តាំចំហៀងខាងក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសស្រាល។ចំណេកម៉ូតូរថយន្តនិងម៉ូតូរងកាខូចយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រមសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
រថយន្តស្លាកលេខ ខេមរភូមិន្ទ បើកឆ្លងផ្លូវ ត្រូវម៉ូតូបុក រងរបួសស្រាលយុវជនពីរនាក់ រថយន្តស្លាកលេខ ខេមរភូមិន្ទ បើកឆ្លងផ្លូវ ត្រូវម៉ូតូបុក រងរបួសស្រាលយុវជនពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.