ភ្នំពេញ៖ យុវជនម្នាក់សង្ស័យស្រវឹងជិះម៉ូតូឡេីងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តហាយឡែនឌ័រពីក្រោយពេញទំហឹង បោកក្បាលនឹងកញ្ចក់របួសហូឈាមស្រោចខ្លួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជេីង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-9230 ធ្វេីដំណេីរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីជេីងទៅត្បូង ហេីយបានឡេីងស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខសៀមរាប 1P- 5250 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន សង្ស័យស្រវឹង ក៏បុករថយន្តពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសហូឈាមស្រោចខ្លួន។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង យកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តពីក្រោយរងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:39:00 PM
Rating:

No comments: