មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កំពុងតែជិះម៉ូតូ សុខៗ ត្រូវរថយន្តមកបុកពីក្រោយ រងរបួស ធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ បុរស២នាក់រងរបួសធ្ងន់ និងស្រាល ខណៈពេលកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តហាយលែនឌ័រមួយគ្រឿង មកបុកពីក្រោយពេញទំហឹង បណ្ដាលអោយដួលបោកក្បាលផ្ទប់នឹងបង្កានដៃស្ពានព្រែជ្រៃពេញទំហឹង កាលពីវេលាម៉ោង ១៩ នឹង ១០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីសាក្សីនៅនឹងកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីមសេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Hl-3621 ជិះគ្នា ២នាក់ តាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង ពណ៌ស មិនចាំ ស្លាកលេខ បើកមកពី ស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង បណ្តាលអោយបុរសខាងលើម្នាក់ រងរបួសធ្ងន់បែកក្បាល សន្លប់ស្តូកស្ដឹង និងបុរសម្នាក់ទៀតរងបួសស្រាល ចំណែករថយន្តបង្កព្យាយាមបើករត់ពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចខណ្ឌដង្កោ ចុះមកវាស់វែងយកម៉ូតូទៅរក្សារ ទុកនៅប៉ុស្តិ៍ រងចាំក្រុមគ្រួសារមកទទួល ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្យាបាលរបួស៕
កំពុងតែជិះម៉ូតូ សុខៗ ត្រូវរថយន្តមកបុកពីក្រោយ រងរបួស ធ្ងន់ស្រាល ២នាក់ កំពុងតែជិះម៉ូតូ សុខៗ ត្រូវរថយន្តមកបុកពីក្រោយ រងរបួស ធ្ងន់ស្រាល ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.