មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន ព្រលះម៉ូតូ Zoomer-X ពីក្រោយរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីពីរនាក់ទៀត បើករថយន្ត HILUX REVO មួយគ្រឿង ទៅបុកម៉ូតូ Zoomer-X មួយគ្រឿង ជិះដោយបុរសពីរនាក់ពីក្រោយបណ្តាលរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យឥន្ទ្ររទេវី តាមបណ្តោយផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌួទួកគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីពីរនាក់ទៀតបើករថយន្តម៉ួយគ្រឿងម៉ាកHILUX-REVO ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកzoomer-x ពណ៌សពាក់ស្លាកលេខភ្នំពេញ1FX-5590ជិះដោយបុរសពីរនាក់បើកនៅខាងមុខពីក្រោយបណ្តាលដួលបោកនិងថ្នល់រងបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ។ចំណែកអ្នកបើករបររថយន្តនិងអ្នករួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាគ្នាទៅពេលក្រោយ៕
បើករថយន្តមិនប្រយ័ត្ន ព្រលះម៉ូតូ Zoomer-X ពីក្រោយរបួសធ្ងន់ពីរនាក់ បើករថយន្តមិនប្រយ័ត្ន ព្រលះម៉ូតូ Zoomer-X ពីក្រោយរបួសធ្ងន់ពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.