មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ នៅគល់ស្ពានក្បាលថ្នល់ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរស ២នាក់ បានរួមដំណើរជាមួយគ្នា ហើយបើករថយន្តឡិចសុីស​ RX330 មួយគ្រឿង​ ​ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ​យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​ ១២ រំលងអាធ្រាត្រ ​ឈានចូលថ្ងៃទី​ ២០​ ខែ មិថុនា​ ឆ្នាំ​ ២០១៩​​ នៅត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។​

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចសុីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ​ភ្នំពេញ 2AX-8982 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត ចេញពីស្ពានអាកាសក្បាលថ្នល់ ឆ្លងកាត់ផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្បាលព្រួញបាក់អស់មួយកង់ រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ ។​

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ នៅគល់ស្ពានក្បាលថ្នល់ រងការខូចខាតយ៉ាងដំណំ បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ នៅគល់ស្ពានក្បាលថ្នល់ រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.