មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្តសណ្តោងដឹកដែក លឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសពីក្រោយ រងការខូចខាត

ភ្នំពេញ៖ រថយន្តសណ្តោ​ង​ដឹក​ដែក​មួយគ្រឿង​ បេីកលឿន​ជាន់​ហ្រ្វាំង​មិន​ស៊ី​ ក៏ជ្រុលទៅ​បុក​នឹង​រថយន្ត​តូយូតា​ ព្រូស​ ដែល​កំពុង​ធ្វើដំណើរស្របគ្នា​ ចំពីក្រោយ​ រុញ​កាត់​ទទឹងផ្លូវ​ បណ្តាលអោយ​ រងការខូចខាត​ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់​មនុស្ស​ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះ កើតឡើង​នៅ​វេលាម៉ោង​ ៩ នឹង​ ១៥នាទី​យប់ ថ្ងៃទី​ ២០​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ ជិត​​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ ផ្លូវ​ ២១៧​ សង្កាត់​ស្ទឹងមានជ័យ ​២​ ខណ្ឌមានជ័យ​។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ រថយន្ត​ ម៉ាក់​តូយូតា​ ព្រូស​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AW-5493 ជិះ​គ្នា​ ៤នាក់​ ទាំងអ្នក​បើកបរ​ ​ធ្វើ​ដំណើរ​តាមផ្លូវ​ ២១៧​ ក្នុងទិសដៅ​ ពី​លិច​ទៅកើត​ ខណៈមកដល់​ចំណុច​កើតហេតុ​ ក៏ស្រាប់តែ​ មានបុរស​ម្នាក់​ បើក​រថយន្ត​សណ្តោង​ដឹក​ដែក​ ម៉ាក់​ ហ៊ីយ៉ានដាយ​ ពណ៌​ស-​លាយ​ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-5799 ​ក្នុងទិសដៅ​ ស្របគ្នា​ ហើយ​ល្បឿនលឿន​ ជាន់​ហ្រ្វាំង​មិន​ស៊ី​ ក៏ជ្រុលទៅ​បុក​នឹង​រថយន្ត​តូយូតា​ព្រូស​ ពីក្រោយ​ពេញទំហឹង​ បណ្តាល​អោយ​រថយន្ត​ រេចង្កូត​កាត់​ទទឹងផ្លូវ​ កៀបជាប់​នឹង​រថយន្ត​ដឹក​ដែក​ រងការខូចខាត​ ក្រពឹត​មួយ​ចំហៀង​ខាងឆ្វេង​ តែមិនមានគ្រោះ​ថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅក្នុង​រថយន្ត​នោះទេ​។ ដោយ​ឡែក​ ខាងរថយន្ត​បង្ក រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​បន្តិច​បន្តួច​ ហើយ​ភ្លាមនោះ​ដែរ​អ្នកបើក​បរ​ បានចុះ​ពីលើរថយន្ត​ រត់គេច​ទាំង​អត់​ស្បែក​ជើង​ ប្រហែល​ ១០០ម៉ែត្រ​ ពីកន្លែងកើតហេតុ​ ក៏ត្រូវ​បងប្អូនអ្នកឃើញហេតុការណ៍ ដេញ​ឃាត់​បាន​មកវិញ​ ហើយ​ប្រគល់អោយ​សមត្ថកិច្ច​យកទៅ​សាកសួរ​ ។ ​

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយពេលកើតហេតុ​ ភាគីខាងរថយន្តបង្កចេញថ្លៃជួសជុល ទៅភាគីរថយន្តរងគ្រោះ ដេីម្បីបញ្ចប់រឿង៕
បេីករថយន្តសណ្តោងដឹកដែក លឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសពីក្រោយ រងការខូចខាត បេីករថយន្តសណ្តោងដឹកដែក លឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសពីក្រោយ រងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.