មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអ្នកភូមិផ្អើលទាំងកណ្តាលយប់

ភ្នំពេញ​៖​ ផ្ទះអ្នកភូមិមួយល្វែង ត្រូវបានរងការខូចខាត ខណៈឆ្លងចរន្តអគ្គីសនីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង ១២ នឹង ៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ មិថុនា​ ឆ្នាំ ២០១៩​ នៅភូមិក្បាលដំរី ២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ផ្ទះដែលឆាបឆេះខាងលេីជាផ្ទះលក់ដូរចាប់ហួយ នៅ​មុនពេលកេីតហេតុគេបានឃេីញអណ្តាតភ្លេីងបានឆាបឆេះ ចេញពីក្នុងផ្ទះជាន់ក្រោម ដោយម្ចាស់បាននាំគ្នាសម្រាកនៅជាន់លេី ភ្លាមនោះក៏ឃេីញម្ចាស់ផ្ទះលោតចុះពីលេីផ្ទះមក ទេីបមានការឆោឡោឡេីង និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ ហៅរថយន្តពន្លតអគ្គីភ័យចំនួន ៤គ្រឿង មកបាញ់ពន្លត់។
ក្នុងហេតុការណ៍ខាងលេីនេះផងដែរ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទេីបមានការឆាបឆេះបែបនេះ​ និងប្រេីប្រាស់ទឹកអស់ចំនួន ៤ រថយន្ត អគ្គីភ័យក៏រលត់ទាំងស្រុង និងរងការខូចខាតសំភារៈមួយចំនួនផងដែរ តែមិនមានមនុស្សរងរបួសនោះទេ។
ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអ្នកភូមិផ្អើលទាំងកណ្តាលយប់ ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអ្នកភូមិផ្អើលទាំងកណ្តាលយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.