មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

មន្ត្រីនគរបាលនាយរងការិល័យ​ប្រឆាំងគ្រឿងញៀន ក-៤ ម្នាក់ ស្រវឹងស្រា ដកកាំភ្លើង AK បាញ់រះ ផ្ទះបោកអ៊ុត ទំនើប ជាង១០ គ្រាប់ រំសាយគុំនំចាស់

ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលនាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក៤ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងមកឈប់រួចដកកាំភ្លើងAKស្វាយបត់មួយដើមបាញ់រះសំដៅទៅលើផ្ទះបោកអ៊ុតទំនើបជាង១០គ្រាប់រំសាយគុំនំចាស់ បង្កឲ្យការធ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនានៅចំណុច ផ្ទះបោកអ៊ុត ទំនើបមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពិីប្រជាពលបានឲ្យដឹងថាមុនកើតគេឃើញមានរថយន្តម៉ាកហុីយ៉ាន់ ស្តារិុចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-9509មកឈប់នៅចំណុចកើតហេតុហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើផ្ទះបោកអ៊ុន ទំនើបបណ្តាលឲ្យធ្លុះធ្លាយទ្វារផ្ទះជាច្រើនគ្រាប់តែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់។បន្ទាប់ប្រជាពលរដ្ឋាបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
លោក ហួ ម៉េងវាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានថាមានករណីបាញ់បោះជាច្រើនគ្រាប់ភ្លាមៗលោកបានដឹកនាំកម្លាងនគរបាលខណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះមកដល់កន្លែងកើតហេតុនិងនិងបានសួនាំទៅលើម្ចាស់ផ្ទះរងគ្រោះរួចកំណត់មុខសញ្ញានិងធ្វើការ ស្រាវជ្រាវ ឈានដល់កាឃាត់ខ្លួនមន្តី្រនគរបាលដែលបានបាញ់រះជាគ្រាប់នោះមានឈ្នោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនគរបាលមានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន ក៤ នៅចំណុចផ្ទះមួយកន្លែង ផ្លូវបេតុ ក្រោយផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែននិងបានដកអាវុធAKស្វាយបត់មួយដើមនិងរថយន្តមួយគ្រឿងរួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។ លោកបានបញ្ជាក់ទៀតថាករណីបាញ់រះជាច្រើនគ្រាប់នេះជារឿងគំុចាស់តែមិនបានបញ្ជាក់ថារឿងគំុនំអីនោះទេ។
បច្ចុប្បន្នមន្ត្រីនគរបាល ដែលបានបាញ់រះជាច្រើនគ្រាប់នោះសមត្ថកិច្ចកំពុងសួរនាំបន្តនៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ៕
មន្ត្រីនគរបាលនាយរងការិល័យ​ប្រឆាំងគ្រឿងញៀន ក-៤ ម្នាក់ ស្រវឹងស្រា ដកកាំភ្លើង AK បាញ់រះ ផ្ទះបោកអ៊ុត ទំនើប ជាង១០ គ្រាប់ រំសាយគុំនំចាស់ មន្ត្រីនគរបាលនាយរងការិល័យ​ប្រឆាំងគ្រឿងញៀន ក-៤ ម្នាក់ ស្រវឹងស្រា ដកកាំភ្លើង AK បាញ់រះ ផ្ទះបោកអ៊ុត ទំនើប ជាង១០ គ្រាប់ រំសាយគុំនំចាស់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.