មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សិស្សសាលាពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ មិនបានសម្រេច រត់មិនរូចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យជាសិស្សសាលាពីរនាក់​ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់​ឆក់ទូរស័ព្ទដៃពីនារីម្នាក់ មិនបានសម្រេចរត់មិនរួចត្រូវបានកម្លាំង សមត្ថកិច្ចខណ្ឌសែនសុខដេញរហូតមកដល់ខណ្ឌ ទួលគោកទើបក្របួចជាប់បានមកវិញ។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើង កាពីវេលាម៉ោង១០យប់ថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៩ស្ថិតចំណុចមុចវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ខបានឲ្យដឹងថាជនសង្ស័យទិ១៖មានឈ្មោះផូ វីរៈបុត្រ ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់៧នៅសាលាវិទ្យាល័យវត្តសំរោងអណ្តែត ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើត ស្រុកកោះធំ ខេត្តកណ្តាល។ទី២៖មានឈ្មោះ នូ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧នៅសាលាអង្កការមួយកន្លែងនៅកាំកូសុីធិ ស្នាក់ម្តុំអង់តែទួលគោក ស្នាក់សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិក្តីដូង ស្រុកបាភ្នំ ខេត្តព្រៃវែង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងមុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកធូដេមិនចាំស្លាកលេខដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងដោយមានកាន់ទូរសព្ទ័នៅនិងដៃខណះមកដល់ចំណុចកើតហេតុក៍ឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូហុងដាឃ្លីក មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GB-5966ធ្វើដំណើរមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដែលជនរងគ្រោះកាន់និងដៃមិនបានសម្រេចរួចនាំគ្នាជិះរត់ខណះនោះកម្លាំងសមត្ថកិច្ចខណ្ឌសែនកំពុងល្បាតក្នុងភូមិសាស្ត្រឃើញបានជិះដេញចាប់រហូតមកដល់ចំណុចមុខសាលារៀនតិចណូ ផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកទើបសមត្ថកិច្ចចាប់បានតែម្តង។នៅចំពោះមុខសមត្ថកិច្ខជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះពិតប្រាកដមែន។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការទៅតាមនិតិវីធីច្បាប់។ចំណែកជនរងគ្រោះមិនមកដាក់ពាក់បណ្តឹងនោះទេ៕
សិស្សសាលាពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ មិនបានសម្រេច រត់មិនរូចត្រូវសមត្ថកិច្ចក្របួចជាប់ សិស្សសាលាពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ មិនបានសម្រេច រត់មិនរូចត្រូវសមត្ថកិច្ចក្របួចជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.