មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកភូមិ

ភ្នំពេញ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ធ្វើការឃាត់ខ្លួនក្រោយពីជិះម៉ូតូឌុបគ្នា ដើរប៉ុនប៉ងលួចទ្រព្យ សម្បត្តិ អ្នកភូមិ កាលពីម៉ោង ០២ នឹង ៣០នាទីទាបភ្លឺ ថ្ងៃទី ១៤ កក្កដា ២០១៩ នៅចំណុចផ្លូវលំភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនសង្ស័យទី១/ឈ្មោះ រុន ស្រីថេត អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២/ឈ្មោះ សុខ វ៉ា អាយុ ១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដទាំង ២នាក់ ស្នាក់នៅសហគមន៍សែនសុខ ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចខាងលើបាន ជួបជនសង្ស័យទាំង២ នាក់ជិះម៉ូតូស៊េរីចាស់មួយគ្រឿង ពណ៌ក្រហម (មិនមានភ្លើងបំភ្លឺផ្លូវ) កំពុងដឹកគ្នាប៉ុនប៉ងដើរលួចទ្រព្យសម្បត្តិអ្នកស្រុក ក្នុងភូមិដោយ មានការសង្ស័យ សមត្ថកិច្ចក៍ឃាត់សួរ ហើយត្រូវជនសង្ស័យប្រាប់ថា ពួកគេទាំង ២នាក់ ជិះម៉ូតូវង្វេងផ្លូវទៅវិញ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថិច្ចបន្តថា កន្លងមកក្នុងភូមិត្រង់ចំណុចខាងលើ តែងតែកើតឡើងបទល្មើសលួច និងគាស់ផ្ទះជាញឹកញាប់ ទើបកម្លាំងសមត្ថកិច្ចឧស្សាជិះម៉ូតូល្បាត ទើបតែម៉ោងខាងលើគឺបានជួបជនសង្ស័យទាំង ២ តែម្តង។ សមត្ថកិច្ចក៏បញ្ជាក់ទៀតថា ជនសង្ស័យទាំង ២នាក់ខាងលើនេះ ក៏ជាសមាសភាពអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពេលក្រោយ។
កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកភូមិ កម្លាំងប៉ុស្ដិ៍នគបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកភូមិ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.