មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកូរ៉េដឹកមាន់លឿនពេក ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករថយន្តស៊េរីទំនើប វ៉ូរេហ្គេនខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកូរ៉ដឹកសត្វមាន់មួយគ្រឿងបោះពួយក្នុងល្បឿនលឿនផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកវ៉ូរេហ្គេនចំផ្នែកខាងមុខខាងឆ្វេងខូចខាតយ៉ាងដំណំរថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកជញ្ជាំងភោជនីយដ្ឋានទុកចោលមួយកន្លែងទៅមុខលេងរួច។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១២ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខបន្ទាយ៩៩ តាមបណ្តោយផ្លូវ២០០៤ ភូមិព្រៃល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3A-7613ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុផ្លូវកោងបានបត់ទៅទិសខាងជើងបួងចង្កូតមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកវ៉ូរេហ្គេនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD-2223ធ្វើដំណើរទិសដៅពីជើងទៅត្បូងចំផ្នែកខាងមុខខាងឆ្វេងរងការខូចឋាតយ៉ាងដំណំចំណែករថយន្តបង្កមនទាន់ល្បឿងបានរេចង្កូតមកខាងស្តាំដៃជ្រុលជញ្ជាំងភោជនីយដ្ឋានទុកចោលមួយកន្លែងផ្ទប់ជាប់ទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននិងជំនាញបានចុះមកដល់ដោយភាភីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបង្កសូមចេញថ្លៃជួសជុលរថយន្តរងគ្រោះឲ្យស្អាតឡើងដើម្បីចញ្ចបមរឿង៕
បើករថយន្តកូរ៉េដឹកមាន់លឿនពេក ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករថយន្តស៊េរីទំនើប វ៉ូរេហ្គេនខូចខាតយ៉ាងដំណំ បើករថយន្តកូរ៉េដឹកមាន់លឿនពេក ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករថយន្តស៊េរីទំនើប វ៉ូរេហ្គេនខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.