មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

តូចចិត្តខ្លួនក្រ ហើយប្ដីវាយធ្វើបាប ក៏ដើរទៅលោតទឹកសម្លាប់ខ្លួននៅស្ពានច្បារអំពៅ តែត្រូវអ្នកឃើញហេតុការណ៍ជួយឃាត់ទាន់

ភ្នំពេញ៖ ស្ត្រីម្នាក់មានកូនតូចៗ ដល់ទៅ ៣នាក់ បានផឹកស្រាថ្នាំស្រវឹងស្រឿងៗ ក៏ចង់គិតខ្លីទៅលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង ៧ នឹង ៤០នាទីយប់ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកដែលធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ពេល ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ស្ត្រីដែលមានបំណងលោតទឹកសម្លាប់ខ្លួនខាងលើ មានឈ្មោះ តឹក មិក អាយុ ៣៤ ឆ្នាំ មុខរបប រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ដើរដេកតាមចិញ្ចើមផ្លូវ) និងមានកូនប្រុសតូចៗដល់ទៅ ៣នាក់ ដោយប្ដីជាអ្នករើសអេតចាយជាមួយគ្នា ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បើតាមសម្ដីស្ត្រីខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ដំបូងនៅពេលល្ងាចថ្ងៃកើតហេតុ រូបគាត់បានហូបស្រាថ្នាំអស់ ៣ ទៅ ៤ កែវ ហើយក៏មានកូនចិត្ត គិតថាខ្លួនក្រ និងប្ដីវាយធ្វើបាបរាល់ថ្ងៃពេក លែងចង់រស់ ក៏ដើរឡើងលើស្ពានព្រះមុនីវង្ស ដើម្បីសម្លាប់ខ្លួនបញ្ចប់បញ្ហា គ្រានោះ ក៏មានអ្នកដំណើរឃើញសភាពមិនស្រួល បានមកជួយឃាត់ ហើយនាំយកមកខាងក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីពន្យល់ណែនាំកុំឲ្យគិតខ្លីទៀត ព្រោះអាណិតកូនៗនៅតូចមិនដឹងទៅរំពឹងអ្វីបើគ្មានម្ដាយមើលថែ ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយមក ស្ត្រីខាងលើបានយល់ហេតុ ក៏ឈប់គិតខ្លីទៀត ហើយនាំកូនៗរបស់គាត់សម្រាកនៅខាងក្រោមស្ពានអាកាសក្បាលថ្នល់ ធ្វើឲ្យស្ងប់រឿងវិញផងដែរ៕
តូចចិត្តខ្លួនក្រ ហើយប្ដីវាយធ្វើបាប ក៏ដើរទៅលោតទឹកសម្លាប់ខ្លួននៅស្ពានច្បារអំពៅ តែត្រូវអ្នកឃើញហេតុការណ៍ជួយឃាត់ទាន់ តូចចិត្តខ្លួនក្រ ហើយប្ដីវាយធ្វើបាប ក៏ដើរទៅលោតទឹកសម្លាប់ខ្លួននៅស្ពានច្បារអំពៅ តែត្រូវអ្នកឃើញហេតុការណ៍ជួយឃាត់ទាន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:27:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.