មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះរថយន្ត មកកាប់ប្លន់យកទូរសព្ទ័ពីនារីម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ស្រុមោល

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុម ជិះថយន្ត មួយគ្រឿងមកកាប់នារីម្នាក់ ប្លន់យកទូរសព្ទ័មួយគ្រឿងបានសម្រេចបណ្តាលនារីគ្រោះ រងរបួសធ្ងន់ រួចនាំជិះរថយន្ត គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ តែមិនរំខានដល់សមត្ថកិច្ចឡេីយ​ ខណៈដែលនារីបំរេីផ្លូវភេទម្នាក់ឈ្មោះ (ស.ម) កំពុងតែឈរ​ ចាំម៉ូយ​ នៅមាត់ទន្លេ​ មុខអតីត​ក្លឹប (ទ្រូហ្វេស​) ត្រូវបានជនសង្ស័យមានគ្នា ២​ នាក់ ជិះរថយន្តមួួយគ្រឿងមិនចាំម៉ាក ធ្វេីសកម្មភាពកាប់ប្លន់បានសម្រេច មិនរំខានដល់ដំណេកសមត្ថកិច្ចឡេីយ។
ហេតុការណ៍នេះ​ បានកេីតឡេីង​ នៅវេលាម៉ោង ១ៈ១០នាទី​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩​ ស្ថិតតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ៍​ កែងនឹងផ្លូវ ៩០​ ទល់មុខអតីតក្លឹប(ទ្រូហ្វេស) ស្តិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។
តាមប្រភពអ្នកឃេីញហេតុការណ៍​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញជនរងគ្រោះកំពុងចុចទូរស័ព្ទ​ នៅលេីសួនមាត់ទន្លេទល់មុខអតីត (ទ្រូហ្វេស) ស្រាប់តែមានរថយន្តម៉ាកកូរ៉ឡាស៊េរីឆ្នាំ ៩៣​ ពាក់ស្លាកលេខ (មិនចាំស្លាកលេខ ជិះគ្នាពីរនាក់​ មកឈប់ហេីយសួរ​នារីរងគ្រោះ​ ពេលទៅដល់ឃេីញទូរស័ព្ទ​នារីរងគ្រោះស៊េរីទំនេីបម៉ាក(OPPO)​ ក៏បានចាប់យកទូរសព្ទនារីរងគ្រោះ​ តែនាងមិនព្រមអោយក៏ដកកាំបិតពីចង្កេះកាប់ទៅលេីនារីរងគ្រោះមួយកាំបិតខាងក្រោយលេីត្រគៀក​ បណ្ដាលអោយមានឈាមហូរស្រោចខ្លួន​ ភ្លាមៗនោះជនសង្ស័យទាំងពីរនាក់​ បានបេីករថយន្តខាងលេីតាមផ្លូវព្រះសុីសុវត្ថិឆ្ពោះទៅផ្លូវលេខ ១៣​ បាត់ស្រមោល។
ក្រោយពេលកេីតហេតុ​ នារីរងគ្រោះត្រូវបានអ្នកស្គាល់គ្នាដឹកយកទៅពេទ្យព្រះ តុមាលា (៩៧១) ដេីម្បីព្យាបាលរបួស ចំពោះហេតុការណ៍ការនេះមិនរំខានដល់សមត្ថកិច្ចឡេីយ។
ជិះរថយន្ត មកកាប់ប្លន់យកទូរសព្ទ័ពីនារីម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ស្រុមោល ជិះរថយន្ត មកកាប់ប្លន់យកទូរសព្ទ័ពីនារីម្នាក់ បានសម្រេច រួចគេចខ្លួនបាត់ស្រុមោល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.