មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសត្រង់ចំណុចផ្លូងបែកជាបួន ខ្ទាតទៅបោកនឹងរូបចម្លាក់ដំរី រងរបួសបុសរម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តនីសាន់ប្រភេទទេសចរណ៍ស្លាកលេខរដ្ឋមួយគ្រឿងបោះពួយយ៉ាងលឿនដល់ផ្លូវ បំបែកជាបួនមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តតូយូតាព្រូលមួយគ្រឿងបើកបរដោយបុរសម្នាក់ចំពាក់កណ្តាលពេញទំហឹងបណ្តាលរថយន្តព្រូសខ្ទាតទៅបោករូបចម្លាក់ដំរីធ្វើអំពីថ្នតាំងនៅមុខផ្ទះប្រជាពលរដ្ឋខ្ទាត ប្រមាណជា២ម៉ែត្ររងការខូចខាតនិងបណ្តាលម្ចាស់រងយន្តព្រូលរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១៩៣កែងនិងផ្លូវ៣៣៨ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មាមពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តនីសាន់ប្រភេទទេសចរណ៍ពណ៌សមួយគ្រឿង​ពាក់ស្លាកលេខរដ្ឋ16-2-0227ធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៨ទិសដៅពីជើងត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនកែងនិងផ្លូវ១៩៣មិនបង្អង់ល្បឿនបានជ្រុលរថយន្តតូយូតាព្រូលមួយគ្រឿងពណ៌កណ្តុរប្រមេះពាក់ស្លាកលេខភ្នំពេញ2AY-7706បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៣ទិសដៅពីកើតទៅលិចចំពាក់កណ្តាលរថយន្តព្រូសផ្នែកខាងស្តាំ ពេញទំហឹងបណ្តាលខ្ទាតទៅបោកនិងរូបចម្លាក់ដំរីធ្វើអំពីថ្នដាក់តាំងនៅមុខផ្ទះប្រជាពលរដ្ឋខ្ទាតប្រមាណជា២ម៉ែត្រនិងបណ្តាលម្ចាស់រថយន្តរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមតក្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសត្រង់ចំណុចផ្លូងបែកជាបួន ខ្ទាតទៅបោកនឹងរូបចម្លាក់ដំរី រងរបួសបុសរម្នាក់ បើករថយន្តលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសត្រង់ចំណុចផ្លូងបែកជាបួន ខ្ទាតទៅបោកនឹងរូបចម្លាក់ដំរី រងរបួសបុសរម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.