មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជន២នាក់ ពីរជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្ត ត្រង់ចំណុចផ្លូវបែកជាបួនរបួសធ្ងន់ និងស្រាល

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុលរថយន្តម៉ាកស័រដេស ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារ សាលីកា តាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវលេខ២៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក មាស័រដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O- 9597 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក QBiK ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GZ-1183 ឌុបគ្នាតាមបណ្ដោយផ្លូវ២៨០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយមិនបានប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ភាគីខាងម៉ូតូក៏ជ្រុលបុករថយន្តខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យអ្នកឌុបរងរបួសធ្ងន់ ឯអ្នកជិះពីក្រោយរងរបួសស្រាល ចំណែករថយន្ត និងម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុភ្លាមៗ យុវជនទាំង២នាក់ខាងលើត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ មួយសន្ទុះក្រោយ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យុវជន២នាក់ ពីរជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្ត ត្រង់ចំណុចផ្លូវបែកជាបួនរបួសធ្ងន់ និងស្រាល យុវជន២នាក់ ពីរជិះម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្ត ត្រង់ចំណុចផ្លូវបែកជាបួនរបួសធ្ងន់ និងស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.