មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឡង់គ្រឺស័រ ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសរងការខូចខាត

ភ្មំពេញ៖ រថយន្តឡង់គ្រឺស័រមួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងចំហៀងខាងឆ្វេងរងកាខូចខាតសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពិវេលាម៉ោង១១នង២០នាទីយប់ថ្ងៃទី១៨ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ កែងនិងផ្លូវR៨បឹងកក់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡង់គ្រឺស័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-1525ធ្វើដំណើរទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវទំបន់៧០បានបត់ឆ្វេងដៃទៅទិសខាងលិចបានជ្រុលទៅបុករថយន្តតូយូតាព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-0171ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ទិសដៅពីលកើតទៅលិចចំផ្នែកចំហៀងខាងឆ្វេងរងការខូចខាតទ្វារទាំងពីរចំណែករថយន្តឡង់គ្រឺស័រកំពិតកាងខាងមុខផ្នែកខាងស្តាំ។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងរថយន្តឡង់គ្រឺស័របានចេញសំណងចំនួន១០០ដុល្លារទៅឲ្យខាងរថយន្តព្រូសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
បើករថយន្តឡង់គ្រឺស័រ ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសរងការខូចខាត បើករថយន្តឡង់គ្រឺស័រ ឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តព្រូសរងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:02:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.