មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តរ៉េហ្វ័រលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូចំណុចបែកជាបួន រងបួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្ត មួយគ្រឿងដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួុគ្រឿងពេញទំហឹងបណ្តាលបុរម្នាក់រងរបួសធ្ងន់ចំណែករថយន្តនិងម៉ូតូកៀបជាប់គ្នាទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ឡឺ ហ្វេនសីុ តាមបណ្តោយផ្លូវ២៦១កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តរ៉េហ្វ័រមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-9724ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនកែងនិងផ្លូវ១៥៦បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌កណ្តុរប្រមេះពាក់ស្លាកលេខភ្នំពេញ1HI-9799ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៥៦ទិសដៅពីកើតទៅលិចចំពាក់កណ្តាលម៉ូតូពេញទំបណ្តាលជនរងគ្រោះដួលបោកនងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែរថយន្តបង្កបានរយ៉ែថយក្រោយបំរុងបើករត់តែត្រូវកៀបជាប់ជាមួយម៉ូតូទៅលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាសមវែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តរ៉េហ្វ័រលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូចំណុចបែកជាបួន រងបួសធ្ងន់បុរសម្នាក់ បើករថយន្តរ៉េហ្វ័រលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូចំណុចបែកជាបួន រងបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.